Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ​អញ្ជើញ​អាជីវករ​លក់​ឱសថ និង​ឱសថ​បុរាណ មក​ប្រាប់​ពី​យន្តការ​ច្រកចេញចូល​តែមួយ



ភ្នំពេញ ​៖ អាជីវករ​លក់​ឱសថ និង​ឱសថបុរាណ​ ក៏​ដូច​ឱ​សថ​ស្ថាន នៅក្នុង​រាជធានី​ភ្នំពេញ ប្រមាណ​៦០០​នាក់​កាលពី​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា​។ ត្រូវបាន​អាជ្ញាធរ​រាជធានី​អញ្ជើញ​មក​ប្រជុំ​ផ្សព្វផ្សាយ​ពី​យន្តការ​ស្ដីពី​ការផ្តល់​សេវាល់​វិស័យ​សុខាភិបាល​តាមរយៈ​ច្រកចេញចូល​តែ​១ រាជធានីភ្នំពេញ។



លោកស្រី​មួក យុវ​ល​ក្ខ័ ប្រធាន​ការិ​យា​ល័យ​ច្រកចេញចូល​តែ​១​ រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា យើង​ចង់​ប្រាប់​ដល់​បងប្អូន​អាជីវករ​លក់ ឱ​សថ​ឲ្យបាន​ជ្រាប ពី​របៀបរបប​នៃ​ការ​សុំច្បាប់​អាជីវកម្ម​,​ការ​សុំ​បន្ត​សុពលភាព​ជាដើម​ ដែល​យើង​មាន​មន្ត្រី​ជំនាញ​ចាំ​ទទួល​និង​ពន្យល់​លើ​ផ្នែក​នីតិ​វិធី​ពាក់ព័ន្ធនឹង​វិស័យ​សុខា​ភិបាល​នឹង​ចង់​ឲ្យ​បងប្អូន​មក​ស្វែងយល់​ពី​ការិ​យា​ល័យ​ច្រកចេញចូល​តែ​១​រាជធានី​ភ្នំពេញ​ដែល​កំពុង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ចំនួន​១២​វិស័យ។

លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​លើកឡើង​ថា ​ច្រកចេញចូល​តែ​១​រាជធានី​ភ្នំពេញ ជា​កន្លែង​ប្រមូលផ្តុំ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ​តែ​សម្រាប់​ពេលនេះ យើង​អញ្ជើញ​តែ​បងប្អូន ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​តែប៉ុណ្ណោះ​។ ចំណុច​សំខាន់​គឺ​ក្នុង​គោលបំណង​ផ្តល់​ការយល់ដឹង​ដល់​បងប្អូន សូម​បងប្អូន​អញ្ជើញ​មក​ដោយ​ខ្លួនឯង​កុំ​ឆ្លង​កាត់​អ្នក​រត់​ការដែល​នាំ​ឲ្យ​ចំណាយ​លើ​សេវា​ច្រើន​លើស​ការកំណត់​។



លោក​បន្ត​ថា ចំណុច​សំខាន់​១​ទៀត ការិ​យា​ល័យ​ច្រកចេញចូល​តែ​មាន​តួនាទី​ផ្តល់​សេវា​ចំនួន ៣​ពាក់​ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​គឺ​លិខិត​អនុញ្ញាត​បើក​អាជីវកម្ម​ឱសថ​ ការ​សុំ​បើក​ទីតាំង​លក់​ឱសថ​,​ការ​សុំ​ប្តូរ​ទីតាំង​,​ការ​សុំ​ប្តូរ​ឈ្មោះ​ឱសថ​,​ការ​សុំ​បន្ត​សុពលភាព​។ ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​អនាម័យ​តាម​អាហារដ្ឋាន​,​ភោជនីយដ្ឋាន​ជាដើម។

គួរ​បញ្ជាក់​ថា ការិ​យា​ល័យ​ច្រកចេញចូល​តែ​១​រាជធានី​ភ្នំពេញ បាន​ចាប់​ដំណើរការ​តាំងពី​ថ្ងៃ​ទី​២៦​កក្កដា ឆ្នាំ​២០១៨​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu