Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ដាក់​កម្លាំង​ទប់ស្កាត់​រថយន្ត​ធុន​ធំ​ចូល​ក្រុង​ពេល​ថ្ងៃ



ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា ​អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​ដាក់​កម្លាំង​ចំរុះ​ឲ្យ​ចុះទៅ​ហាមឃាត់​រថយន្ត​ធុន​ធំ​ចូលក្នុង​រាជធានី​ភ្នំពេញ​នាពេល​ថ្ងៃ​។



កម្លាំង​ចំរុះ​ដែល​ចុះទៅ​ទប់ស្កាត់​រថយន្ត​ធុន​ធំ​ចូល​មក​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​ថ្ងៃនេះ​គឺ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ត្រង់​ផ្លូវបំបែក​ចូលទៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ថៃ​ហ្គឺ​និង​មុខ​វត្ត​ក្តី​តា​កុយ​ហើយ​មួយកន្លែង​ទៀត​គឺ​នៅក្រោម​ស្ពាន​ព្រែក​សំរោង​ផ្លូវ​លេខ​៣៦៩​។



ក្រៅពីនោះ​នៅ​តាម​បណ្តា​សង្កាត់​ក្បែរ​សាលា​ខណ្ឌ​ច្បារអំពៅ​ក៏មាន​កម្លាំង​ចំរុះ​ចុះ​ទប់ស្កាត់​កុំ​ឲ្យ​មាន​រថយន្ត​ធុន​ធំ​បើក​ចេញពី​រោងចក្រ​ផ្សេងៗ​ឆ្លងស្ពាន​ព្រះមុនីវង្ស​ចាស់​ឆ្ពោះទៅ​ក្បាលថ្នល់​។​

ចំពោះ​វិធានការណ៍​ទប់ស្កាត់​រថ​យន្ត​ធុន​ធំ​មិន​ឲ្យ​ចូល​រាជធានី​នៅពេល​ថ្ងៃនេះ​គឺមាន​ការ​គាំទ្រ​ពី​សំណាក់​អ្នកដំណើរ​ខ្លាំង​ណាស់​។ ​ព្រោះ​រថយន្ត​ធុន​ធំ​តែង​បង្ក​ការកកស្ទះ​ចរាចរណ៍​គ្រប់ពេល​ហើយ​ពិសេស​ជាង​នេះ​គឺ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដំណើរ​រួច​ឆ្លើយថា​ មកពី​រថយន្ត​ដាច់​ហ្វ្រាំង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu