ភ្នំពេញ ៖ ក្រុមហ៊ុនTreasury Wine Estates(TWE)បាននាំចូលស្រាទំពាំងបាយជូចំនួន៩មុខមកពីប្រទេសបារាំង លក់នៅលើទីផ្សារកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបានទទួលនូវម៉ាកសញ្ញាMAISON DE GRAND ESPRITថ្មីនិងរសជាតិថ្មី។
ការនាំចូលនេះគឺក្រុមហ៊ុនTreasury Wine Estatesបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនCHHIV TIMEX GROUP ក្នុងការចែកចាយនៅក្នុងប្រទេសកម្ពុជា។
លោក SEBASTIEN LONG អ្នកឯកទេសផលិតស្រាទំពាំងបាយជូនៃម៉ាកសញ្ញាMAISON DE GRAND ESPRITបានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅភោជនីយដ្ឋានស្តូនហ្គ្រីលថា ស្រាទំពាំងបាយជូចំនួន៩មុខ ដែលមានម៉ាកសញ្ញាMAISON DE GRAND ESPRITនេះរួមមានទី១ស្រាទំពាំងបាយជូ LETRE MAGIQUE COTES DE PROVINCE ROSE 2016ដែលមានរសជាតិក្រូចក្រៀម ស្ត្រូប៊ឺរី ក្រីម ដែលបង្កើតបាននូវរាងឆើតឆាយនិងមានរចនាបថនៃស្រាទំពាំងបាយជូ ROSE។ ទី២ ស្រាទំពាំងបាយជូ LETRE MAGIQUE CREMANT DE BOURGOGNE NV BRUT ជួយបង្កើនភាពស្រស់ស្រាយនិងក្លិនដ៏សំបូរបែប ជាមួយរសជាតិផ្លែប៉ោមទុំនិងផ្លែឈើមានគ្រាប់ដែលត្រូវបានទទួលស្គាល់ជារសជាតិល្អឥតខ្ចោះនៃស្រាSPARKLINGរបស់ប្រទេសបារាំង។
ទី៣ស្រាទំពាំងបាយជូ LETRE MAGIQUE BOURGOGNE ឆ្នាំ២០១៦មានពណ៌ស្ត្រូប៊ឺរី និង ឆឺរីបង្កើតបាននូវភាពស្រស់ស្រាយនិងទំរង់ផ្លែទំពាំងបាយជូPinot Noirផងដែរ។ ទី៤ស្រាទំពាំងបាយជូLA MYSTERIALE SANTENAY PREMIER CRU ២០១៥ផ្សំផលិតដោយទំពាំងបាយជូដែលបេះដោយដៃពីចំការទំពាំងបាយជូដែលមានគុណភាពខ្ពស់នៅតំបន់ SANTENAYបង្កើតរសជាតិនៃផ្លែព្រូនក្រហមឆឺរីខ្មៅនិងរសជាតិវ៉ាន់នីឡាពីឈើសែនបារាំង។ ទី៥ស្រាទំពាំងបាយជូLA MIRACULEUSE BORDEAUX ២០១៦មានពណ៌នៃផ្លែឈើពណ៌ក្រហមខ្ចីនិងខ្មៅជាមួយរសជាតិនៃផ្លែទំពាំងបាយជូCabernet Franceបានធ្វើឲ្យស្រាក្រហមBORDEAUXមានរស់ជាតិស្រទន់និងស្រស់ស្រាយជាងគេក្នុងMGDE។
ទី៦ស្រាទំពាំងបាយជូ LETRE MAGIQUE BORDEAUX ២០១៥មានលាយផ្លែព្រូនទុំនិងផ្លែប៊ឺរីនាំមកនូវរសជាតិដ៏ឆ្ងាញ់និងក្លិនបែបកំទីចនំបុ័ងដុត ហើយនៅតែរក្សាបានភាពស្រស់និងផ្លែឈើទុំ។ ទី៧ស្រាទំពាំងបាយជូLA MYSTERIALE LUSSAC SANT -EMILION2015មានការលាយបញ្ចូលគ្នានៃទំពាំងបាយជូជាលក្ខណៈក្លាស៊ីកពីស្តុកដ៏ល្បីនៃតំបន់BORDEAUXផ្តល់រសជាតិផ្លែព្រូនទុំនិងឆឺរីខ្មៅហើយក៏បានផ្តល់នូវទំរង់រសជាតិឈ្ងុយឆ្ងាញ់ពិសេសនៃស្រាផងដែរ។ ទី៨ស្រាទំពាំងបាយជូ GRAND EPSRIT SAINT-ESTEPHE2015មានលាយទំពាំងបាយជូCabernetមានរសជាតិឆ្ងាញ់ពិសេស និង សម្រិតសម្រាំងក្នុងតំបន់BORDEAUX បានបង្ហាញពីឥទ្ធិពលនៃផ្លែឈើទុំ ភាពខ្លាំង និង រសជាតិដ៏សំបូរបែបនិងទី៩ ស្រាទំពាំងបាយជូLA MYSTERIALE CHATAUNEUF-DU-PAPE2015លាយជាមួយទំពាំងបាយជូGrenache ត្រូវបានប្រមូលផលដោយដៃធ្វើឲ្យរសជាតិនៃស្រាទំពាំងបាយជូ CHATAUNEUF-DU-PAPEដែលពោរពេញដោយផ្លែJAMMY ខ្មៅនិងផ្លែឈើក្រហមនិងគ្រឿងទេសនិងក្លិនឈើសែនកាន់តែឈ្ងុយឆ្ងាញ់។
លោក SEBASTIEN LONGបានឲ្យដឹងទៀតថា ការដែលសម្រេចយកស្រាទំពាំងបាយជូម៉ាកសញ្ញាMAISON DE GRAND ESPRITចូលមកទីផ្សារប្រទេសកម្ពុជាគឺចង់ឲ្យប្រជាពលរដ្ឋកម្ពុជាពិសេសមនុស្សជំនាន់ថ្មីបានភ្លក្សរសជាតិស្រាទំពាំងបាយជូថ្មីនិងបម្រើតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលនិយមចូលចិត្តស្រាទំពាំងបាយជូមកពីប្រទេសបារាំង៕
Source: Kampuchea Thmey Daily
0 Comments