Ad Code

ជើងឯក​ជិះ​ស្គី​ចម្រុះ​វិញ្ញាសា​​Anton Shipulin រង​រឿងអាស្រូវ​គ្រឿងញៀន ប្រកាស​ចូលនិវត្តន៍​



កីឡាករ​Anton Shipulin ដែលជា​ជើងឯក​ជិះ​ស្គី​ចម្រុះ​វិញ្ញាសា​ពិភពលោក ដែល​ស្ថិតនៅ​កណ្តាល​រឿងអាស្រូវ​ប្រើប្រាស់​គ្រឿងញៀន​របស់​រុស្ស៊ី​នោះ បានប្រកាស​ការចូលនិវត្តន៍​របស់គាត់​កាលពី​ថ្ងៃ​អង្គារ​។​

កីឡាករ​Shipulin វ័យ​៣១​ឆ្នាំ បាន​និយាយប្រាប់​សន្និសីទកាសែត​នៅក្នុង​ទីក្រុង​ម៉ូ​ស្កូ ថា​លោក​បាន​សម្រេចចិត្ត​ចូលនិវត្តន៍​បែបនេះ ក្រោយ​ត្រូវបាន​គេ​ហាមប្រាម​ពិការ​ចូលរួម​ព្រឹ​ត្ត​ការណ៍​Winter Olympics នៅ​ដើម​ឆ្នាំនេះ​។

កីឡាករ Shipulin​ស្ថិតនៅក្នុង​ចំណោម​អត្ត​ព​លិ​ក​ជាច្រើន​នាក់​របស់​រុស្ស៊ី ដែល​ត្រូវបាន​គេ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ការប្រកួត សម្រាប់​ការរួមចំណែក​របស់​ពួកគេ​នៅក្នុង​កម្មវិធី​ប្រើប្រាស់​គ្រឿងញៀន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី នៅ​ព្រឹ​ត្ត​ការណ៍​Winter Games2014​ក្នុង​ទីក្រុង​Sochi​។

កីឡាករ Shipulin​បានឈ្នះ​មេដាយមាស​កីឡា​ជិះ​ស្គី​ចម្រុះ​វិញ្ញាសារ នៅ​ការប្រណាំង​បណ្តាក់​នៅ​ទីនោះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​Shipulin មិន​ខុសប្លែកគ្នា​នឹង​អត្ត​ព​លិ​ក​ផ្សេងទៀត​របស់​រុស្ស៊ី​នោះ បានធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​មួយ​នេះ​។​

លោក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា វា​ប្រសើរ​ជាជាង​បើសិនជា​លើក​ចាក​ចេញទៅ ហើយ​បញ្ចៀស​ផុតពី​ការស្តីបន្ទោស​លើ​បរិយាកាស​នយោបាយ​សម្រាប់​លទ្ធផល​អន់​របស់លោក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu