Ad Code

ត្រៀម​ៗ Bella មក​ប្រទេស​កម្ពុជា​ទៀតហើយ ក្នុង​ការ​ប្រគំ​តន្ត្រី Bella nova 3 series Live Concert



​ភ្នំពេញ​ ៖ កំពូល​តារា​ស្រី ឯកអគ្គរដ្ឋទូត​ប្រចាំ​តំបន់​ដែលមាន​បី​ប្រទេស កម្ពុជា ថៃ ឡាវ​របស់​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne និង​កំពូល​តារាចម្រៀង លោក​នី​កូ កញ្ញា​សុខ​ស្រី​នាង សុវត្ថិ​មុនី​វណ្ណ និង សុវត្ថិ​មុនី​នាគ នឹងចូលរួម​ប្រគំ​តន្ត្រី Bella nova 3 series Live Concert នៅ​ស្ទូឌីយូ​ហង្ស​មាស ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល 1 ជាន់​ទី 4 ដែលមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស 2 ម៉ោង​ពេញ​ចាប់ពី​ម៉ោង 7:00 យប់​នៅ​ថ្ងៃទី 10 ខែធ្នូ​ ឆ្នាំ​២០១៨​ខាងមុខនេះ​។​



ក្នុងឱកាស​សម្ពោធ​ស្មា​ត​ហ្វូ​ន​ត្រកូល nova3 ស៊េរី គឺ nova3 Lite ជា​ផ្លូវការ ក្រុមហ៊ុន Huawei នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ អស្ចារ្យ​មិន​ធ្លាប់មាន​នេះ ជា​ជំនួប​ឯកអគ្គរដ្ឋទូត​ក្រុមហ៊ុន Huawei កញ្ញា Bella Ranne ជាមួយ​អ្នកគាំទ្រ​នៅ​ប្រទេស កម្ពុជា និង​អបអរសាទរ​ការលក់​ដាច់​បំផុត​ស្មា​ត​ហ្វូ​ន nova3 Lite។

ងាយៗ​! គ្រាន់តែ​ទៅ​ថតរូប ឬ​សែ​ល​ហ្វី ជាមួយ T-stand ដែលមាន​រូប​កញ្ញា Bella នៅ​ហាង Huawei សាខា Aeon 1 ឬ nojima នៅ​Aeon 1 ឬ ផ្លាក​ផ្សព្វផ្សាយ​នានា​របស់ Huawei ដែលមាន​រូប​កញ្ញា Bella ហើយ​បង្ហោះ​ក្នុង​គណនី Facebook របស់​អ្នកជា Public ជាមួយ #BellanovaConcert អ្នក​ដែលមាន​ចំនួន Like ច្រើនជាងគេ នឹងមាន​ឱកាស​ទៅ​ទទួល​កញ្ញា Bella ពី​ព្រលានយន្តហោះ និង​ឈ្នះ​សំបុត្រ VIP ចូលរួម​ការប្រគំ​តន្ត្រី​។ លើសពីនេះទៅទៀត អ្នក​អាច​ចូលរួម​លេង​ក្នុងការ​ប្រកួតប្រជែង​នៅលើ Huawei Facebook Page: Huawei Mobile (KH) និង Instagram: huaweimobilekh ដើម្បី​ទទួលបាន​សំបុត្រ​ចូលរួម​ការប្រគំ​តន្ត្រី​ឥតគិតថ្លៃ ដើម្បី​មានឱកាស​ជួប​ផ្ទាល់​ជាមួយ Bella​។ មិនតែប៉ុណ្ណោះ អ្នក​ក៏​អាច​ទៅ​សាកសួរ​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​ធំៗ​ដែលមាន​ស្លាក​សញ្ញា​Huawei នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួលបាន​សំបុត្រ​ឥតគិតថ្លៃ​ផងដែរ ដោយ​គ្រាន់តែ​ទិញ Huawei nova 3/nova 3i/ nova 3 lite និង​ធ្វើតាម​លក្ខខណ្ឌ ផ្សេងៗ​។​



លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បានលើកឡើង​ថា “ យើង​រៀបចំ​កម្មវិធី​ដ៏​ពិសេស​នេះ ដើម្បី​ឆ្លើយតប​តាម​កា​រស​ន្សា​របស់​ក្រុមហ៊ុន​ដែល​នឹង​អញ្ជើញ​កញ្ញា Bella មក​ប្រទេស​កម្ពុជា​បន្ទាប់ពី​ការតែងតាំង​កញ្ញា​ជា​ឯកអគ្គរដ្ឋទូត ការ​សំនូមពរ​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ Huawei និង​ការសម្ពោធ​ស្មា​ត​ហ្វូ​ន​ត្រកូល nova3 ស៊េរី ដែលមាន​កញ្ញា Bella ជា​អ្នកតំណាង​។ ”
​គួរបញ្ជាក់​ផងដែរ​ថា​ស្មា​ត​ហ្វូ​ន nova3 Lite តម្លៃ​ត្រឹមតែ $259 ដែលមាន​អេក្រង់​កោង 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ 90.1% និង​កំរិត​បង្ហាញ 2349 * 1080 High Resolution បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ 16MP + 2MP និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ 13MP + 2MP ជាមួយ​មុខងារ Master AI Photography ស្គាល់​បាន 22 ប្លង់​ខុសៗ​គ្នា ដែល​រូបភាព​តាម​ប្លង់ និ​មួយៗ​ល្អឥតខ្ចោះ មុខងារ Wide Aperture Mode និង​មុខងារ Hand-held Night Mode ថតរូប​ពេលយប់​ស្អាត​កប់​តែម្តង​។ ថាមពល​ថ្ម​របស់ nova3 Lite មាន​ទំហំ​ធំ​មហាសាល រហូតដល់ 4000mAh​។ តើក​ញ្ញា Bella នឹងមាន​អ្វីដែល​ពិសេស និង​ភ្ញាក់ផ្អើល​សម្រាប់​ការ​មក​ប្រទេស​កម្ពុជា​លើក​នេះ​! អីចឹង​តាមដាន​ទាំងអស់គ្នា​! សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ https://www.facebook.com/huaweimobilekh/



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu