ទូកBlack Jackបាននាំមុខការប្រណាំងទូកក្តោងដែលមានកីឡាករចូលរួម៨៥នាក់ ចេញពីចំណុចចាប់ផ្តើមSydney Harbourកាលពីថ្ងៃពុធ នៅការប្រណាំងទូកក្តោងដ៏ស្វិតស្វាញបំផុតនៅលើពិភពលោក។
ទស្សនិកជនរាប់ម៉ឺននាក់ បានឈរតម្រៀបគ្នាតាមកំពង់ផែ ដើម្បីមើលទូកចូលរួមប្រណាំងលើចម្ងាយ១.១៦២គ.មមួយនេះ ចេញពីទីក្រុងSydneyឆ្ពោះទៅកាន់ទីក្រុងHobart ។
ខ្យល់បក់ខ្លាំង គេរំពឹងថា នឹងធ្វើឲ្យទូកទាំងនេះ ធ្វើដំណើរទៅយ៉ាងរលូន ចុះតាមបណ្តោយឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលី មុនពេលទម្លាក់ក្តោងចុះនៅថ្ងៃព្រហស្បតិ៍ ដោយសារតែស្ថានភាពអាកាសធាតុខ្សោយ បើប្រៀបធៀបកាលពីឆ្នាំមុន។
ច្រកសមុទ្រBass Strait រវាងប្រទេសតាស្មានៀ និងប្រទេសអូស្ត្រាលី ទំនងជាក្លាយជាទីតាំងដ៏ល្អមួយសម្រាប់ការប្រណាំងដោយក្រុមការងារចង់ឲ្យមានការប្រណាំងដីខ្លាំងក្លាមួយនោះ។
នេះមានន័យថា Black Jackរកបានកំណត់ត្រាប្រណាំងរយៈពេល១ថ្ងៃ ដោយប្រើពេល៩ម៉ោង ១៥នាទី និង២៤វិនាទី៕
Source: Kampuchea Thmey Daily
0 Comments