Ad Code

អ្នកចាំទី​វ័យក្មេង ឈិន ឆៃ​នុត បង្ហាញ​ទស្សនៈ​ក្រោយ​ហ្វឹកហាត់​ជាមួយ​គ្រូ​ជនជាតិ​ប្រេ​ស៊ី​ល នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន



​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា ជនជាតិ​ប្រេ​ស៊ី​ល គឺ​លោក Luis Fernando Andrade Vasconcellos Vitorino Da Silva ដែលជា​ប្អូនប្រុស​បង្កើត​លោក Leonardo Vitorino ជា​គ្រូបង្វឹក​ក្លិប​ភ្នំពេញ​ក្រោ​ន នាពេល​បច្ចុប្បន្ន ធ្វើជា​គ្រូបង្វឹក​អ្នកចាំទី​កាលពីដើម​ខែវិច្ឆិកា កន្លងទៅ​។



​អ្នកចាំទី​វ័យក្មេង​ភ្នំពេញ​ក្រោ​ន ឈិន ឆៃ​នុត ក្រោយ​បាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ថ្មី​រូប​នេះ​បាន​សម្តែង​អារម្មណ៍​រីករាយ​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​មកដល់​។ កីឡាករ​រូបនេះ​បាន​បញ្ជាក់​ថា ​« សម្រាប់​គ្រូ​អ្នកចាំទី​ថ្មី​នេះ​គឺ​គាត់​មានការ​ហ្វឹកហាត់​ខ្លាំង ហើយ​ខ្ញុំ​ក៏​មាន​ការអភិវឌ្ឍន៍​ខ្លួន​ល្អ​ជាង​មុន​ដែរ ព្រោះ Luis គាត់​ព្យាយាម​ធ្វើតាម​អ្វី​ដែល​ពួក​ខ្ញុំ​ចង់បាន ឧទាហរណ៍​ដូចជា ខ្ញុំ​អន់​បាល់​ខាងលើ​ដូច្នេះ គាត់​ផ្តោត​ខ្លាំង​លើ​លំ​ហាត់​ដែល​លេង​បាល់​លើ​ច្រើន​ចំពោះ​ខ្ញុំ​ផ្ទាល់​»​។



អ្នកចាំទី ឈិន ឆៃ​នុត បាន​ផ្ទេរ​មកលេង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន កាលពី​ឆ្នាំមុន ក្រោយ​ផ្ទេរ​ចេញពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​។ កីឡាករ​រូប​នេះ​មាន​ឱកាស​ក្នុងការ​បង្ហាញខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​ដែរ​កាលពី​ឆ្នាំមុន​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​។

គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ មាន​ប្រវត្តិ​ជា​អតីត​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ព្រមទាំង​ធ្លាប់​បំពេញការងារ​នៅ​ក្លិប​បាល់ទាត់ Lanexang United របស់​ឡាវ​ពី​ឆ្នាំ​២០១៦-២០១៧ ខណៈ​ដែល​ក្លិប​នេះ​បាន​គ្រង​តំណែង​ជា​ជើងឯក​លី​គ​កំពូល​ឡាវ កាលពី​ឆ្នាំ២០១៦​ផង​ដែរ​។ ក្រៅ​ពី​នេះ​លោក​ក៏​ធ្លាប់​បំពេញការងារ​នៅតាម​បណ្តា​ក្លិប​មួយ​ចំនួនទៀត​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ដូចជា Bonsucesso FC (​ឆ្នាំ​២០១៦), ក្លឹប Bangu AC (​ពី​ឆ្នាំ​២០១៤- ២០១៥) និង​ក្លិប Goytacaz FC (​ឆ្នាំ​២០១៣) ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu