អតីតអ្នកចាត់ការរបស់ក្លិបWatford, Benficaនិងក្លិបAtletico Madrid លោកQuique Sanchez Flores ទទួលបានការតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមShanghai Shenhua លេងនៅក្របខណ្ឌបាល់ទាត់Chinese Super League(CSL)។
ក្លិបShenhuaបានចេញនូវសេចក្តីថ្លែងការណ៍មួយស្វាគមន៍គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញម្នាក់នេះ និងក្រុមបង្វឹករបស់គាត់ ដែលគ្រោងនឹងធ្វើដំណើរមកដល់ទីក្រុងសៀងហៃនៅថ្ងៃសុក្រខាងមុខន ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីCSL ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១ មិនា ឆ្នាំ២០១៩ខាងមុខនេះ។
ក្លិបShanghai Shenhuaបាននិយាយនៅលើវែបសាយ Weibo កាលពីថ្ងៃអង្គារថា យើងសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងស្នឹកទៅនឹងក្រុមមួយនេះឲ្យបានឆាប់រហ័សដូចដែលអាចធ្វើទៅបាន តាមតាមរយៈបទពិសោធន៍បង្វឹកនារដូវរងារ ទាំងការស៊ីចង្វាក់គ្នាលើផ្នែកតិចនិក និងតាក់ទិកលើកីឡាករ និងជួយកីឡាករក្មេងៗឲ្យមានការរីកចម្រើនឆាប់រហ័ស។
ដោយឡែក លោកWu Jinguiគឺជាអតីតគ្រូបង្វឹកសញ្ជាតិចិនរបស់ក្លិប នឹងផ្លាស់ទៅកាន់តំណែងនាយកគ្រប់គ្រងផ្នែកកីឡារបស់ក្លិប។ លោកWu បានដឹកនាំ ក្រុមឈ្នះChinese FA Cup កាលពីឆ្នាំ២០១៧។
គួរឲ្យដឹងថា លោកSanchez Flores វ៧យ៥៣ឆ្នាំ ត្រូវបានគេបណ្តេញចេញពីការងារនៅក្លិប Espanyolកាលពីខែមេសា កន្លងទៅ។ អំឡុងរដូវកាល២០១៦-១៧ លោកបានដឹកនាំក្រុមនៅតំបន់ Cataloniaមួយនេះ ឡើងទៅលេខ៨លើតារាង La Liga ដែលជាតំណែងខ្ពស់បំផុតរបស់ពួកគេ ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។
អតីតខ្សែការពារស្តាំរបស់ក្លិបValencia ម្នាក់នេះ ពីមុនធ្លាប់ដឹកនាំក្លិបWatford ផងដែរ ហើយលោកបានច្រានចោលការផ្ទេរមកដឹកនាមក្លិបនៅក្របខណ្ឌ English Premier League ក្នុងរដូវកាលនេះ ជាមួយក្លិបStoke City ៕
Source: Kampuchea Thmey Daily
0 Comments