ភ្នំពេញ ៖ ជនសង្ស័យម្នាក់ និងថ្នាំញៀន៣កញ្ចប់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដកហូតកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម១០ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចខណ្ឌ និងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ១-ឈ្មោះ ង្វៀន យ៉ាំងត្រឺង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅផ្ទះជួល ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ជាអ្នកជួញដូរគ្រឿងញៀន។ រីឯសម្ភារៈដកហូត ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments