កណ្ដាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យភាគីម៉ូតូរងរបួសធ្ងន់២នាក់។
ហេតុការណ៍ខាងលើ បានឡើងកាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង១០នាទី (ចន្លោះគីឡូម៉ែត្រ៤៣/៤៤) ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បង្កឡើងដោយរថយន្តម៉ាកHYUNDAI ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0796 បើកបរដោយឈ្មោះ សៀ រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិគ្បឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីលិចទៅកើត(ក្នុងទិសដៅបញ្ច្រាសគ្នា) លុះមកដល់ចំណុចកើតហេតុខាងលើរថយន្ត បើកវ៉ាជែងទៅបុកម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FO-6700 បើកបរដោយ ឈ្មោះ ហៃ សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រៃស្រឡិត ព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ) បើកបរក្នុងទិសដៅពីកើតទៅលិច(អ្នករួមដំណើរ០១នាក់) ឈ្មោះ ឡៃ រ៉ាវី ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា(រងរបួសបាក់ជើងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ)។
នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុបញ្ជូនមកកាន់កន្លែងអធិការស្រុកចាត់ការតាមច្បាប់ចរាចរណ៍ជើងគោក។ សាក្សីកន្លែងកើតហេតុបានបន្តទៀតថា អ្នកបើកបររថយន្តបង្កខាងលើ បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់។ ក្រោយកើតហេតុរួច ត្រូវបានសមត្ថកិច្ចយកវត្ថុតាងមករក្សាទុកនៅអធិការនគរបាលស្រុក រង់ចាំការដោះស្រាយគ្នាជាក្រោយ៕
Source: Kampuchea Thmey Daily
0 Comments