Ad Code

លោក Trump គំរាម​បិទ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ទាំង​កំហឹង



លោក Donald Trump បាន​ប្រាប់​អ្នកដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹង​បិទ​រដ្ឋាភិបាល​អាមេរិក​ពីព្រោះ​ពួកគេ​បដិសេធ​អនុម័ត​កញ្ចប់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ដ៏​ចម្រូងចម្រាស​របស់លោក​។​

លោក​ប្រធានាធិបតី​និង​មេដឹកនាំ​គណបក្សប្រឆាំង​កំពូលៗ​ត្រូវបាន​គេ​រំពឹងថា​នឹង​រៀបចំ​ពិធី​ថតរូប​នៅ​ការិយាល័យ​អូ​វ៉ាល់​។ ផ្ទុយទៅវិញ ជម្លោះ​របស់​ពួកគេ​នៅមុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ពិភពលោក​បានបង្ហាញ​អោយឃើញ​ពី​អនាគត​ដ៏​ចម្រូងចម្រាស ដែល​លោក Trump ត្រូវ​ប្រឈមមុខ​ខណៈ​រឿងអាស្រូវ​ផ្លូវច្បាប់​បាន​កើនឡើង​ហើយ​គណបក្ស​សាធារណរដ្ឋ​របស់លោក​បាន​បាត់បង់​ការគ្រប់គ្រង​សភា​ទាំងស្រុង​។​

លោក Chuck Schumer ដែលជា​អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​ក្នុង​ព្រឹទ្ធសភា​ដែល​នៅតែ​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​និង​លោកស្រី Nancy Pelosi ដែល​ទំនងជា​នឹង​ក្លាយជា​ប្រធានសភា​តំណាងរាស្ត្រ​ទើប​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រា​ប់លោក Trump ថា​លោក​គ្មាន​ឱកាស​ទទួលបាន​ប្រាក់​៥​ពាន់​លាន​ដុល្លារ​ដែល​លោក​ចង់បាន​សម្រាប់​ជញ្ជាំង​នោះទេ​។​

លោក Trump បាន​បង្កើន​ការគំរាមកំហែង​ក្នុងការ​សងសឹក​ដោយ​បដិសេធ​ចុះហត្ថលេខា​លើ​វិក័យប័ត្រ​ចំណាយ​របស់​សហព័ន្ធ​ដែល​តម្រូវអោយធ្វើ​នៅត្រឹម​ថ្ងៃទី​២១​ខែធ្នូ​នេះ​ដើម្បី​ចៀសវាង​ការ​បន្សល់ទុក​រដ្ឋាភិបាល​ដោយ​គ្មាន​មូលនិធិ​។​

លោក​បាន​និយាយថា “​មែនហើយ ប្រសិនបើ​យើង​មិន​ទទួលបាន​អ្វីដែល​យើង​ចង់បាន​តាម​មធ្យោបាយ​មួយ​ឬ​ផ្សេងទៀត​នោះ ខ្ញុំ​នឹង​បិទ​រដ្ឋាភិបាល​។ ខ្ញុំ​មាន​មោទនភាព​ក្នុង​ការបិទ​រដ្ឋាភិបាល​នេះ​ដើម្បី​សន្តិសុខ​តាម​ព្រំដែន​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Schumer បាន​ជំទាស់​ខណៈពេលដែល​លោកស្រី Pelosi បាន​លើកឡើងថា ការជជែក​វែកញែក​មិនគួរ​ធ្វើឡើង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ឡើយ​។​

ប៉ុន្តែ​លោក Trump ដែល​គំនិត​ជញ្ជាំង​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​របស់លោក​គឺជា​ចំណុច​សំខាន់​នៃ​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​នោះ​គឺ​មិនអាច​គ្រប់គ្រង​កំហឹង​របស់លោក​បានទេ​។​

លោក​បាន​និយាយថា ជញ្ជាំង​នេះ​នឹង​បង្ហាញ​ពី​ការបញ្ចប់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​នៅតាម​ផ្នែក​ខ្លះ​នៃ​ព្រំដែន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu