ការប្រកួតកីឡាបាល់បោះជាលក្ខណៈអន្តរជាតិ ដែលមានប្រទេសចំនួន៤ចូលរួមនោះបានចាប់ផ្ដើមហើយនៅល្ងាចថ្ងៃទី២៨ធ្នូ នាពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកសុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងងប់រំយុវជន និង កីឡា លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាអនុប្រធានសហព័ន្ធកីឡាបាល់បោះបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនេះ។
ប្រទេសទាំង៤ ដែលចូលរួមនេះ មានកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រ៊ុយណា ឡាវ និង វៀតណាម ។ នេះជាការប្រកួតកម្រិតថ្នាលគឺសម្រាប់ប្រភេទអាយុក្រោម២០ឆ្នាំ។
ការប្រកួតធ្វើតាមរូបមន្តវិលជុំដោយក្រុមទាំង៤ត្រូវជួបប្រកួតគ្នាទាំងអស់ ។នេះជាការប្រកួតមិត្តភាពមែន តែមានពានរង្វាន់សម្រាប់ក្រុមជើងឯក។
សូមបញ្ជាក់ថា ការប្រកួតនេះមានអាជ្ញាកណ្ដាលកម្ពុជា២រូប និង អ្នកសង្កេតការណ៍កម្ពុជា៤រូប ។ ក្រៅពីនោះ មានអាជ្ញាកណ្ដាលមកពីប្រទេសឡាវ២រូប និងមកពីប្រទេសវៀតណាមចំនួន ២រូបដែរ៕
Source: Kampuchea Thmey Daily
0 Comments