Ad Code

មុន​ឆ្លង​ឆ្នាំ! ច​ន ច័ន្ទ​លក្ខិណា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ខ្ពស់ ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍



​ភ្នំពេញ ៖ តារា​សម្ដែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​រំលេច​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​តាមរយៈ​ការ​បំផុស​ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​គ្រប់​ពេល​ចំពោះ​ខ្លួនឯង ​និង​លើ​អ្នកដទៃ​រួម​ដំណើរ​ជា​មួយគ្នា​នោះ​។​

ការ​អំពាវនាវ​របស់​តារា​ស្រី​ចាស់​វស្សា ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នាពេលនេះ​ នាង​ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​ឃ្លីប​វីដេអូ​ចម្រៀង​របស់​ អ្នកនាង ទូច ស្រី​ល័​ក្ខ ដែល​ក្នុង​អត្ថន័យ​បទ​នោះ ​គឺជា​ការ​ច្រៀង​រៀបរាប់​ពី​ទុក្ខសោក ​និង​ការឈឺចាប់ ​ក្រោយពេល​ត្រូវបាន​បាត់បង់​សមាជិក​គ្រួសារ ​ឬ​មនុស្ស​ជាទី​ស្រលាញ់​លើ​បញ្ហា ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​គេ​ចាត់ទុកថា​ជា​ឃាតក​លាក់​មុខ​ផង​នោះ​។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បំផុស​ដល់​មហាជន​បែបនេះ​ថា ​មុន​ឆ្លង​ឆ្នាំ​ នាង​ខ្ញុំ​សុំ​ផុស​រម្លឹក​បងប្អូន​ឲ្យ​ប្រយ័ត្នប្រយែង​ទាំងអស់គ្នា​។ អរគុណ​អូន Jenny Outver ដែល​បាន​ផលិត​បទ​នេះ​ដើម្បី​បង្ហាញ​ពី​ភាព​ឈឺចាប់​ នៃ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​។​

តារា​សម្តែង ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមទៀតថា ដូចដែល​យើង​ដឹង​ហើយ​ថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ​គឺជា​ឃាតក​លាក់​មុខ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​ដែល​មនុស្ស​គ្រប់រូប​មិន​អាច​មើល​ឃើញ ចាប់បាន ឬ​អាច​ដឹង​ច្បាស់​មុន​ថា​វា​អាច​នឹង​កើតឡើង​មក​លើ​ខ្លួន​យើង​នៅពេល​ណាមួយ​នោះ​ទេ​ ពោលគឺ​វា​អាច​នឹង​កើត​ឡើងលើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​នាទី​ទាំងអស់​ប្រសិនបើ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ ឬ​គោរព​ច្បាប់​ចរាចរណ៍​។​

សូម​ជម្រាប​ថា​ ការ​បង្ហោះ​ពី​សំណាក់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ អ្នកនាង​ ច​ន ច័ន្ទ​លក្ខិណា ខាង​លើ​នេះ ​គឺធ្វើឡើង​ខណៈពេលដែល​ឱកាស​ នៃ​ពិធី​ឆ្លង​ឆ្នាំ​សកល​ជិត​ឈាន​ចូល​មកដល់​ឆាប់ៗ​ខា​ង​មុខ​។​

ម្យ៉ាង ​ក្រៅពី​ការ​អំពាវនាវ​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏បាន​និយាយ​ភ្ជាប់​ជាមួយ​ឃ្លឹប​វីដេអូ​​​នោះ​ថា​យើង​ដឹង​ហើយ​ថា ​នៅ​ក្នុង​សង្គម​ បច្ចុប្បន្ន​មាន​ប្រជាជន​ជាច្រើន​បាន​រងគ្រោះថ្នាក់​ដោយ​បញ្ហា​ចរាចរ​ណ៍ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​យើង​គួរ​ប្រុងប្រយ័ត្ន​ករណី​មួយ​នេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu