រតនគិរី ៖ គោ១១ក្បាល បានងាប់ជាបន្តបន្ទាប់ ខណៈគោទាំងនោះ បានចូលទៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង កាលពីព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចចម្ការលោក ម៉ី ដែត ស្ថិតនៅក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ចុះត្រួតពិនិត្យនៅក្នុងចម្ការស្វាយចន្ទីនោះ ឃើញមានគោងាប់ចំនួន១១ក្បាល ក្នុងនោះមានគោញី៩ក្បាលផងដែរ។
កម្លាំងសមត្ថកិច្ចក្រោយពីការត្រួតពិនិត្យសព្វគ្រប់ហើយនោះ បានសង្ស័យថា សត្វគោទាំងនេះបានផឹកទឹកនៅក្នុងកានមានថ្នាំពុលទើបបណ្តាលឲ្យងាប់បែបនេះ។
ប្រជាពលរដ្ឋនៅក្នុងស្រុកអណ្តូងមាសបានរិះគន់ទៅនឹងម្ចាស់គោទាំងនោះថា មានគោមិនចងទុកឲ្យដើរពាសវាលពាសកាល ស៊ីដំណាំរបស់គេ គេក៏ចង់បានផលដូចតែយើងដែរ៕
Source: Kampuchea Thmey Daily
0 Comments