Ad Code

សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ដកហូត​ថ្នាំ​Wy ១៤០០​គ្រាប់​ និង​សារធាតុ​ញៀន​មួយ ចំនួនធំ



រតនគិរី​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​វិធី​ញុះញង់​)​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ ។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​គ្រឿងញៀន​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ ៤​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​មុខសញ្ញា ស្ថិតនៅ​ភូមិ​តា​វែង​លើ ឃុំ​តា​វែង​លើ ស្រុក​តា​វែង។​

មន្ត្រីនគរបាល​ចុះបង្ក្រាប​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វា​ត់ ស្នងការរង​ផែន​ការងារ​ប្រឆាំង​បទល្មើស និង​ដោយមាន​ការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ក្នុងនោះ​មាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កម្លាំងយោធា​ស្រុក​និង កម្លាំង​ប៉េអឹម​ស្រុក​តា​វែង បានធ្វើការ​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៣​ថង់​ធំ​និង​Wy១​ថង់​ធំ។

មន្ត្រីនគរបាល​បាន​បន្តទៀតថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន រួមមាន​៖
​ទី​១-​ឈ្មោះ តាំង សុធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​២-​ឈ្មោះ ហូ​យ សុ​ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៣-​ឈ្មោះ នួន វណ្ណៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៤-​ឈ្មោះ អូន ឆេន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​។​

​ក្នុងនោះដែរ​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​បានធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)៣​នាក់ អវិជ្ជមាន​(-)១​នាក់​។

សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៣​ថង់​ធំ និង​១​កញ្ចប់​តូច​ទម្ងន់​២៨០.៣៣​ក្រាម​ទាំង​សំបក​ថង់​
២- WY​ចំនួន​៧​ថង់ ស្មើនឹង ១៤០០​គ្រាប់​
៣- ដាវ​សាំ​ម៉ូ​រៃ​១​ដើម​
៤- ម៉ូតូ​៣​គ្រឿង​
៥- ទូរស័ព្ទ​ដៃ​១​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​ឃាត់​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu