Ad Code

រពឹស​ដៃ​ចូល​លួច​ទូរស័ព្ទ​គេ ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះ



រតនគិរី​ ៖​ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចោរកម្ម​(​លួច​ទូរស័ព្ទ​ដៃ​) កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ចន្ទ ៣​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ហ៊ាង រ៉េ​ន ស្ថិតនៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង។

​លោក សួន សាវុធ នាយប៉ុស្តិ៍​សង្កាត់​កាចា​ញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ផែន ភារ​ម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​និង​មុខរបរ មិន​ពិត​ប្រាកដ​។ ២-​ឈ្មោះ ធូ ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ សិស្ស​។​

​ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​បញ្ជូនមក​អធិការ​ក្រុង​បាន​លុង​ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu