Ad Code

ឪពុក​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​ដង្ហោយ​រក​ភាព​យុត្តិធម៌​ពី​អាជ្ញាធរ ​ខណៈ​កូនស្រី​របស់​ខ្លួន​ត្រូវ​គេ​រំលោភ​សម្លាប់​​​ជិត​កន្លះ​ខែ​មក​ហើយ



តាកែវ ​៖​ លោក ឈៀង គីម និង​ប្រពន្ធ​ឈ្មោះ សា លីម បានធ្វើការ​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​មេត្តាជួយ​រក​យុត្តិធម៌​ពិសេស​មេត្តា​ព​ន្លឿ​ន​ការស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ ដែល​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ និង​សម្លាប់​កូនស្រី​វ័យ​០៩​ឆ្នាំ​របស់គាត់​ទាំង​កំពុង​នៅ​រៀន​ផង ​ខណៈ​ហេតុការណ៍​នេះ​បានកើត​ឡើង​ជិត​កន្លះ​ខែ​មកហើយ​។​

ស្រប​ពេលដែល​ជនល្មើស​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ហើយ​នោះ ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​ដែល​ត្រូវគេ​រំលោភ​សម្លាប់​កាលពីពេល​ថ្មីៗ​នេះ​ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​យុត្តិធម៌​ពិសេស​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​មេត្តា​ពន្លឿន​ការស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ឲ្យ​ខាន​តែ​បាន​ផង​ដើម្បី​ឲ្យ​វិញ្ញាណ​កូនស្រី​​អភ័ព្វ​របស់គាត់​បាន​ស្ងប់​។​

គួរ​រំឭក​ថា ក្មេងស្រី​អនីតិជន​វ័យ​០៩​ឆ្នាំ​ម្នាក់​ត្រូវបាន​ជន​ប្រមឹក​ល្មោភកាម​ម្នាក់​ចាប់​យកទៅ​រំលោភ​សេពសន្ថវៈ ​និង​សម្លាប់​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​និង​៤៥​នាទី នៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ​ តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ជំនាញ​ស្រុក​ព្រៃ​កប្បាស​ប្រាប់ថា គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យ៉េន ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​​ពិត​ប្រាកដ និង​ជាម​នុស្ស​ស្រវឹងខួប រស់នៅ​ភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឆៃ លីកា អាយុ​០៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។ សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​បាន​ចាប់​ក្មេងស្រី​យកទៅ​រំលោភ​នៅផ្ទះ​របស់ខ្លួន​ខណៈដែល​ស្រវឹងស្រា​ជោកជាំ ពេល​កំពុង​ធ្វើ​សកម្មភាព ក៏​ត្រូវបាន​ក្មេងប្រុស​ឈ្មោះ សម្បត្តិ ផាន់​ណេ​ត អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយ​ឃើញ ក្រោយ​ដឹងថា​មាន​គេ​ឃើញ​ហើយ​ជនសង្ស័យ​ឈ្មោះ យ៉េន ធី ក៏បាន​ចាប់​ច្របាច់ក​ ក្មេងស្រី​រងគ្រោះ​សម្លាប់ចោល រួច​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​ខាងលិច​ផ្ទះ​របស់​ខ្លួន​និង​បាន​រត់​គេចខ្លួនបាត់។​

បច្ចុប្បន្ន​មកទល់​នឹង​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ជនល្មើស​ក្នុងករណីនេះ​ នៅ​មិនទាន់​សមត្ថកិច្ច​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​បាន​នៅឡើយ​ទេ ស្របពេល​ជាមួយគ្នានេះដែរ​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​យុត្តិធម៌​ជួយ​ព​ន្លឿ​ន​ការស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​ឲ្យ​បាន​ឆាប់ៗ​ផង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu