ឧត្តមានជ័យ ៖ នៅព្រឹកថ្ងៃទី១១.១២. ២០១៨ សមត្ថកិច្ចផែននគរបាលព្រហ្មទណ្ឌបានអនុវត្តដីកាបញ្ជាអោយចូល ខ្លួនលើជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ដែលត្រូវបានក្រុម ហ៊ុនអនឡាញអូរស្មាច់រីសតប្តឹងពីបទរំលោភលើទំនុក ចិត្ត លួចដកលុយពីក្នុងកុងរបស់ក្រុមហ៊ុនបង្វិលបញ្ចូលក្នុងកុងផ្ទាល់ខ្លួនឯងចំនួន ៣១ម៉ឺនដុល្លារ។
ជនសង្ស័យទាំង២នាក់ដែលអយ្យការអមតុលាការបញ្ជាអោយចូលខ្លួនទី ៖
១.ឈ្មោះ ចៅ ហាំង ភេទប្រុសអាយុ ២៤ ឆ្នាំ ។
២.ឈ្មោះឈិង ចាឈឹង ភេទប្រុ ស អាយុ ១៩ ឆ្នាំ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ប៉ុន្តែត្រូវបានលោកគង់រតនា ព្រះរាជអាជ្ញារងអមតុលាការសាកសួររួចក៏បានសម្រេចដោះលែងអោយអោយត្រឡប់ទៅវិញបាត់ទៅ៕
Source: Kampuchea Thmey Daily
0 Comments