Ad Code

ប្រទេស​អេ​ហ្ស៊ី​ប ​បើក​ការស៊ើបអង្កេត​លើ​រូបភាព​នៃ​គូស្នេហ៍​អាក្រាតកាយ​លើ​កំពូល​ប្រាសាទ​ពីរ៉ាមីត​



អាជ្ញាធរ​អេ​ហ្ស៊ី​ប​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​រូបភាព​ដែល​បង្ហាញ​ពី​គូស្នេហ៍​អាក្រាតកាយ​មួយគូ​ដែល​បាន​ប្រព្រឹត្ត​អំពើ​មិនគួរ​គប្បី​នៅលើ​កំពូល​ប្រាសាទ​ពីរ៉ាមីត (Great Pyramid) ដែល​បណ្តាល​ឲ្យ​មាន​កំហឹង​នៅក្នុង​ប្រទេស​អភិរក្ស​មូស្លីម​មួយ​នេះ។​

នៅក្នុង​វីដេអូ​មួយ​ដែលមាន​ចំណងជើង​ថា "​ដំណើរ​ឡើងទៅ​កាន់​ប្រាសាទ​ពីរ៉ាមីត​ជី​ហ្សា (Climbing the Great Pyramid of Giza)" អ្នក​ថតរូប​ជនជាតិ​ដា​ណឺ​ម៉ាក​លោក Andreas Hvid ហាក់ដូចជា​វាស់​ទំហំ​នៃ​ផ្នូរ​ដែលមាន​អាយុកាល ៤,៥០០ ឆ្នាំ​នៅ​ជាយក្រុង Cairo នៅពេល​យប់​ជាមួយ​ស្ត្រី​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​ក្រោយមក​ត្រូវបាន​គេ​មើលឃើញថា​បាន​ឡើងដល់​កំពូល ។​

លោក Hvid និយាយថា វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​ចុងខែ​វិច្ឆិកា ប៉ុន្តែ​វា​ត្រូវបាន​គេ​ផ្សាយ​នៅលើ YouTube នៅ​ថ្ងៃទី ៨ ខែធ្នូ ។​

រូបថត​មួយ​ដែល​បញ្ចេញ​ដោយ​លោក Hvid បង្ហាញថា គូស្នេហ៍​ទាំងពីរ​បាន​អាក្រាតកាយ​នៅលើ​កំពូល ខណៈពេលដែល​កំពុងរ​ក​មើល​ទិសដៅ​នៃ​ជ្រុង​ពីរ៉ាមីត​ក្បែរ​នោះ​ជាមួយនឹង​ទេសភាព​ភ្លឺ​ចែងចាំង ។​

លោក Mostafa Waziri អគ្គលេខាធិការ​ក្រុមប្រឹក្សា​វត្ថុ​បុរាណ​ជាន់ខ្ពស់​របស់​ប្រទេស​អេ​ហ្ស៊ី​ប​បាន​ប្រាប់ AFP ថា “​ការកាត់ទោស​ជា​សាធារណៈ​កំពុងតែ​ស៊ើបអង្កេត​ឧបទ្ទវហេតុ​របស់​អ្នក​ថតរូប​ជនជាតិ​ដា​ណឺ​ម៉ាក និង​ភាពត្រឹមត្រូវ​នៃ​រូបថត និង​វី​ឌី​អូ​របស់គាត់​ដែល​កំពុងធ្វើដំណើរ​ឡើង​ប្រាសាទ​ពីរ៉ាមីត​” ។​

លោក Waziri បាន​និយាយថា ប្រសិនបើ​ខ្សែ​វីដេអូ​នេះ​ត្រូវបាន​ថត​នៅលើ​កំពូល​នៃ​ប្រាសាទ​ពីរ៉ាមីត​នោះ​នឹងធ្វើ​ឲ្យ​វា​ក្លាយជា​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​មួយ ។​

វីដេអូ​រយៈពេល​ជិត ៣ នាទី​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ជា​ប្រធានបទ​នៃ​កម្មវិធី​ជជែក​ពិភាក្សា​នៅពេល​យប់ ហើយ​វាទ​ទួល​បានការ​ទស្សនា​ចំនួន ៣ លាន​ដង​នៅលើ YouTube តែមួយ​ប៉ុណ្ណោះ ។​

ភាពត្រឹមត្រូវ​នៃ​រូបភាព​ត្រូវបាន​គេ​ជំទាស់​ដោយមាន​ការអះអាង​ខ្លះ​ថា​រូបថត​ដែល​បង្ហាញ​ពី​គូស្នេហ៍​ទាំងពីរ​អាក្រាតកាយ​លេចឡើង​យ៉ាង​ភ្លឺ​ថ្លា ខណៈ​វីដេអូ​បង្ហាញថា​ពួកគេ​កំពុង​រួម​រ័ក្ស​លើ​ប្រាសាទ​ពីរ៉ាមីត​នៅពេល​យប់ ។​

លោក Khaled El-Enany រដ្ឋមន្ត្រីក្រសួង​បុរាណ​វិទូ​បាន​ប្រាប់​កាសែត Al-Ahram របស់​រដ្ឋាភិបាល​ថា វីដេអូ​នោះបាន​ធ្វើ​ឲ្យ​មាន​កំហឹង និង​ខឹងសម្បារ​ក្នុងចំណោម​ប្រជាពលរដ្ឋ​អេ​ហ្ស៊ី​ប ហើយ​មន្ត្រី​ដែល​ទទួលបន្ទុក​ការពារ​ប្រាសាទ​ពីរ៉ាមីត​នឹងត្រូវ​បានដាក់​ទណ្ឌកម្ម​ប្រសិនបើ​រកឃើញថា​មានការ​ធ្វេសប្រហែស​ណាមួយ ។​

លោក Hvid អាយុ ២៣ ឆ្នាំ​បាន​ប្រាប់​កាសែត​ដា​ណឺ​ម៉ាក Ekstra Bladet នៅពេល​ត្រឡប់មកផ្ទះ​ថា គាត់​បាន​ស្រមៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុងការ​ឡើងលើ​ប្រាសាទ​ពីរ៉ាមីត (Great Pyramid) និង​ថតរូប​អាក្រាតកាយ ។​

លោក​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា "​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​ដែល​មនុស្ស​ជាច្រើន​មានការ​ខឹងសម្បារ ប៉ុន្តែ​ខ្ញុំ​ក៏​ទទួលបាន​ការឆ្លើយតប​ជា​វិជ្ជមាន​ជាច្រើន​ពី​ប្រជាជន​អេ​ហ្ស៊ី​ប​ជាច្រើន​ផងដែរ​" ។​

ចំពោះ​នារី​ម្នាក់​នៅក្នុង​វីដេអូ​នោះ​នាង​មិនមែនជា​មិត្តស្រី​របស់គាត់​ទេ ។ លោក Hvid បាន​ថ្លែងថា “​វា​គ្រាន់តែ​ជាការ​ថតរូប​ប៉ុណ្ណោះ ហើយ​យើង​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​នោះទេ​” ។​

ប្រាសាទ​ពីរ៉ាមីត (Great Pyramid) ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា ពីរ៉ាមីត Khufu គឺ​ធំជាងគេ​បំផុត​នៅ​ទីក្រុង Giza ដែលមាន​កម្ពស់ ១៤៦ ម៉ែត្រ និង​ជា​រចនា​សម្ព​ន្ធ័​តែមួយគត់​នៃ​អច្ឆរិយ​ទាំង​ប្រាំពីរ​របស់​ពិភពលោក​បុរាណ ។​

សូមបញ្ជាក់ថា ការឡើង​ប្រាសាទ​ពីរ៉ាមីត​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងតែង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ៕ AFP

[caption id="attachment_1003487" align="alignnone" width="700"] ​[/caption]




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu