Ad Code

បញ្ជូន​ជនសង្ស័យ​១៥​នាក់​ ទៅ​តុលាការ​ករណី​គ្រឿងញៀន



ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ១៥​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​នឹង​ក្រាម​ពណ៌​ស​ថ្លា ៩៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​។



មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ១៥​នាក់​នេះ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​គ្នា ក្នុងនោះ​មាន​

១/ ឈ្មោះ ថុ​ន វុត្ថា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ,២/ ឈ្មោះ ផាក់ សុខ​លៀង ភេទ​ប្រុស អាយុ២២ឆ្នាំ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤និង០០​នាទី ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ៣/ ឈ្មោះ ឌិន បញ្ញា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,៤/ ឈ្មោះ ផល សុភ័ក្ក ភេទ​ប្រុស អាយុ១៨​ឆ្នាំ ,៥/ ឈ្មោះ ទៀង ចាន់​ធី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០០និង៤០នាទី ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។



លុះដល់​វេលា​ម៉ោង​១០និង៣០​នាទី ថ្ងៃ​ដដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០៦​នាក់​ផ្សេងទៀត នៅ​ចំណុច សំណង់ផ្ទះ​មិន​រៀបរយ ផ្លូវ​បេតុង ក្រុម​៦ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន ១/ ឈ្មោះ ធូ សេរីរ​ត្ន័ ភេទ​ស្រី អាយុ ២២​ឆ្នាំ ,២/ ឈ្មោះ ពុំ ពៅ ភេទប្រុស អាយុ២២​ឆ្នាំ ,៣/ ឈ្មោះ​សយ វុទ្ធី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៤/ ឈ្មោះ ង​ន លី​លីន ភេទប្រុស អាយុ​២៧​ឆ្នាំ ,៥/ ឈ្មោះ គឹម ចាន់​រស្មី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ,៦/ ឈ្មោះ ជិន សុខ​ខេង ភេទ​ស្រី អាយុ ២៧​ឆ្នាំ​។ បន្ទាប់មក​កម្លាំង​មូលដ្ឋាន​មានជ័យ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ ០៤​នាក់ បន្ថែមទៀត វេលា​ម៉ោង ០៩និង១៥​នាទី ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច ក្បែរ​លូទឹកស្អុយ​ស្ពាន​ស្ទឹងមានជ័យ ក្រុម​២ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួម​មាន​៖ ១/ ឈ្មោះ ទួន ភារៈ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ,២/ ឈ្មោះ យៀន ហួរ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ,៣/ ឈ្មោះ ម៉ែន សេរី​បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៤/ ឈ្មោះ ហេង គី​រី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។



ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ថា ក្រោយពេល​ធ្វើការ​សាកសួរ តាម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ទាំង​១៥​នាក់ បញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ពិត​ករណី​គ្រឿងញៀន ប្រាកដ​មែន ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រមូល​វត្ថុ​តាង និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu