Ad Code

ក្រុម​ស្ទាវ​ប៉ះ​ស្ទាវ​វាយតប់​គ្នា​តាមផ្លូវ ដោយសារ​ស្រវឹងស្រា ប៉ូលិស​ឃាត់ខ្លួន​៧​នាក់​បញ្ជូន​ទៅ​តុលាការ



ភ្នំពេញ​ ៖ បក្ខពួក​ក្រុម​ក្មេងស្ទាវ​អ្នកលេង​ស៊េរី​ម៉ូតូ​ទំនើបៗ​ចំនួន​២​ក្រុម​មាន​គ្នា​៧នាក់ ​បង្ក​ជម្លោះ​វាយតប់​គ្នា​តាមផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំងអស់គ្នា​យក​មក​សួរនាំ កាលពី​ម៉ោង​១​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​ពេល​កើតហេតុ ភាគី​ក្រុមទី​១​ចេញ​មក​ពី​ផឹកស៊ី​នៅ​ហាង​ម៉ូ​ឌែ​ន​១ នៅ​ម្តុំ​តាខ្មៅ មាន​គ្នា​៣​នាក់ ដែល​មាន​ឈ្មោះ ឈឹម​ កុសល អាយុ​២៤​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក CBF ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GK-7701 និង​ឈ្មោះ ជិន​សារ៉ូ អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​KTM ពាក់​ស្លាក​លេខ​ ភ្នំពេញ​1GF-9271 ឌុប​ឈ្មោះ វណ្ណ ថា។ ចំណែក​ភាគី​ទី​២ ចេញ​មកពី​ក្លឹប​កម្សាន្ត ឈ្មោះ ផ្លេ​យ៍​ក្លឹប មាន​ទីតាំងនៅ​ផ្លូវ​២០០៤ មាន​គ្នា​៥​នាក់ ឈ្មោះ អ៊ុន គឹម​សាន អាយុ​៣២​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​XR ពាក់​ស្លាក​លេខ ​ភ្នំពេញ 1DQ-6667 ឌុប​ឈ្មោះ ម៉ៅ សុវណ្ណ អាយុ​៣០​ឆ្នាំ ឈ្មោះ អន ពិសី អាយុ៣០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​Duke ពាក់​ស្លាកលេខ​ភ្នំពេញ 1DD-5220 ឌុប​ស្រី​ម្នាក់​ឈ្មោះ ស្រី​និ​ត​។ ឈ្មោះ ថន ស៊ី​ស៊ី​ឡា អាយុ​៣១​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក XR ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX.1659 ឌុប​ឈ្មោះ ប៊ូ ចាន់​រដ្ឋា អាយុ​៣២​ឆ្នាំ​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈពេល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​លុះ​ពេល​មក​ដល់​ចំណុច​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ មាន​ទីតាំង​នៅ​ជាប់​ផ្លូវ​លេខ​២០០៤ ភាគី​ទី​១ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​វ៉ា​ជែង​មក​ខាងមុខ​រួច​ក៏បាន​រោទ៍​ស៊ី​ម៉ាំង​ម៉ូតូ​បន្លឺ​ខ្លាំងៗ​ដាក់​ភាគី​ទី​២​ពេលនោះ​បង្ក​ឲ្យ​មាន​ទំនាស់​វាយ វាយតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ដ​ល់​សមត្ថកិច្ច​មក​បង្ក្រាប​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ​តែម្តង ឃាត់ខ្លួន​ទាំងសងខាង​បាន​៧​នាក់​និង​ម៉ូតូ​៥​គ្រឿង​យក​ទៅ​សួរនាំ​។

​លោក វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខ​ណ្ឌ​សែន​សុខ បាន​មាន​ប្រសាសន៍​ថា ករណី​ទាំង​គ្នា​នេះ លោក​បាន​ទុក​ពេល​ឲ្យ​ពួកគេ​ចរចា​សម្របសម្រួល​គ្នា​បញ្ចប់រឿង ប៉ុន្តែ​ពួកគេ​ចង់​យក​ឈ្នះ​ចាញ់​រៀងៗ​ខ្លួន ចឹ​ង​មានតែ​កសាង​ឯកសារ​បញ្ជូន​ពួកគេ​ទៅ​ដោះស្រាយ​នៅ​តុលាការ​វិញ​ម្តង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu