Ad Code

លោក​ស្រី​ May ​ប្រឈមមុខ​នឹង​សមាជិកសភា​ ដែល​មាន​កំហឹង​ ខណៈ​កិច្ចព្រមព្រៀង Brexit ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល ​



នៅ​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី Theresa May ត្រូវ​ប្រឈមមុខ​នឹង​សភា ​ដែល​មាន​កំហឹង​បន្ទាប់ពី​ពន្យារពេល​ការបោះឆ្នោត​ដ៏​សំខាន់​មួយ​លើ​កិច្ចព្រមព្រៀង Brexit របស់​លោកស្រី​នៅក្នុង​ទង្វើ​ដ៏​អស់សង្ឃឹម​មួយ​ដែល​បន្សល់ទុក​កិច្ចព្រមព្រៀង​នេះ​និង​អនាគត​របស់​លោកស្រី​ផ្ទាល់​ស្ថិតក្នុង​ភាពស្រពេចស្រពិល​។​

មេដឹកនាំ​ចក្រភព​អង់គ្លេស​បានធ្វើ​ដំណើរ​ទៅកាន់​បណ្តា​រដ្ឋធានី​អ៊ឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​ក្នុងការ​ប៉ុនប៉ង​មួយ​ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នេះ​បន្ទាប់ពី​សមាជិកសភា​បាន​រិះគន់​លើ​បញ្ហា​ព្រំដែន​អៀរ​ឡង់​។​

លោកស្រី​បានទទួល​ការអាណិតអាសូរ​ពី​ដៃគូ​អ៊ឺរ៉ុប​ប៉ុន្តែ​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការប៉ុនប៉ង​ណាមួយ​ដើម្បី​បើក​កិច្ចព្រមព្រៀង​ឡើងវិញ​បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ខែ​មុន​ក្រោយពី​មានការ​ចរចារ​។​

លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​មុនពេល​កិច្ចចរចា​ជាមួយ​លោកស្រី May កាលពី​ថ្ងៃ​អង្គា​រថា “​មិនមាន​កន្លែង​ណា​សម្រាប់​ការចរចា​ឡើងវិញ​ទេ​ប៉ុន្តែ​ពិតណាស់​មាន​កន្លែង​ទំនេរ​ប្រសិនបើ​ត្រូវបាន​ប្រើប្រាស់​ដោយ​ភាព​វៃឆ្លាត​ដើម្បី​ផ្តល់​ការបញ្ជាក់​បន្ថែម​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​និយាយ​បន្ទាប់ពី​ជំនួប​ជាមួយ​លោកស្រី May ថា “​គ្មាន​ផ្លូវ​ផ្លាស់ប្តូរ​” កិច្ចព្រមព្រៀង​នេះ​ទេ​។​

រីឯ​ប្រធាន​សហភាព​អឺរ៉ុប​លោក Donald Tusk បាន​និយាយថា បណ្តា​មេដឹកនាំ​ប្លុក​នេះ​ចង់​ជួយ​លោកស្រី​នាយករដ្ឋមន្ត្រី​ប៉ុន្ដែ​បាន​បន្ថែមថា “​សំណួរ​គឺថា​ត្រូវ​ជួយ​ដោយ​របៀប​ណា​”​។​

កាលពី​ថ្ងៃ​ចន្ទ លោកស្រី May បាន​ប្រាប់​សមាជិកសភា​ថា លោកស្រី​បាន​ពន្យារពេល​ការបោះឆ្នោត​ដ៏​សំខាន់​មួយ​លើ​កិច្ចព្រមព្រៀង​នេះ​ដែល​ត្រូវ​បានគ្រោង​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ដោយ​សារភាពថា វា​បាន​ប្រឈម​នឹង​ការបដិសេធ​និង​សន្យាថា​នឹងធ្វើ​ការពិគ្រោះ​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ទទួលបាន​ទំនុកចិត្ត​បន្ថែមទៀត​។​

លោកស្រី​បាន​និយាយថា ឥឡូវនេះ​ការបោះឆ្នោត​នឹងត្រូវ​ធ្វើឡើង​មុន​ថ្ងៃទី​២១​ខែមករា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu