Ad Code

អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​និង​របួស​២​នាក់ ​នៅក្នុង​ក្លិប​កម្សាន្ត​ហ្គោល​ថោ​ន​ ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ



បន្ទាយមានជ័យ ៖ ថ្មីៗ​នេះ​នៅ​ចំណុច​ក្លិប​កម្សាន្ត​ហ្គោល​ថោ​ន ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើក​ការ​ប្រយុទ្ធ​គ្នា​រវាង​យុវជន​២​ក្រុម​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសស្រាល​២​នាក់ ក្រោយពី​សម្លាប់​មនុស្ស​ហើយ​ជនដៃ​ដល់​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្លិប​កំសាន្ត​ហ្គោល​ថោ​ន ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​បាន​ភ្លាមៗ​ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ដើម្បី​សាកសួរ​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ស៊ុយ ឧ​ត្ត​ម ភេទប្រុស អាយុ១៨​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​តាម​ការបំភ្លឺ​របស់​សាក្សី បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ជនរងគ្រោះ និង​បក្សពួក ចំនួន២​នាក់ បាន​ចូល​ទៅលេង​កម្សាន្ត​ក្នុង​ក្លឹប​កម្សាន្ត​ហ្គោល​ថោ​ន ហើយក៏​មានរឿង​ជាមួយ​ក្រុម​ផឹកស៊ី​ក្នុង​ក្លឹប​មាន​គ្នា​ប្រមាណ ១០​នាក់ បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ លាង ឡេង ភេទប្រុស អាយុ២២​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្តង​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ ម្នាក់ យក​មក​សួរ​នាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត។ បន្ទាប់ពី​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ​នៅ​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ខ្លួន និង​បក្សពួក បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ក្លឹប​កម្សាន្ត​ហ្គោល​ថោ​ន លុះដល់​ម៉ោង​ប្រហែល ២​ល្ងាច​ខែធ្នូ ឆ្នាំ​២០១៨ ក្រុម​ខ្លួន​ក៏​ផឹក​ស្រវឹង​ជោគ ហើយ​មានរឿង​វាយតប់​គ្នា​ជាមួយ​ក្រុម​ផ្សេងទៀត មាន​គ្នា​៣​នាក់ ពេលនោះ​ខ្លួន​បានឃើញ​ឈ្មោះ ហេង រតនា​ កំពុង​ប្រតាយប្រតប់​គ្នា​ក្រុម​ខ្លួន​បាន​យក​វត្ថុ​ចុង​ស្រួច ចាក់​ទៅ​លើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល និង​ហូរឈាម​យ៉ាងខ្លាំង​នៅ​កន្លែង​កើតហេតុ​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច បក្សពួក​របស់ខ្លួន​បាន​រត់​គេចខ្លួន​អស់ នៅ​សល់​តែ​ខ្លួន​ម្នាក់ឯង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែម្តង។ ចំណែក​ជនសង្ស័យ​ផ្សេងទៀត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់។ ផ្អែកលើ​ចម្លើយសារភាព​របស់​ជនស​ង្ស័​យ អាច​ត្រូវ​ចោទ​ពីបទ​សម្លាប់​មនុស្ស​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu