ភ្នំពេញ ៖ កំពូលតារាល្បីៗជាច្រើនរួមមានលោកព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រីនាង DJ Maily និងតារាល្បីៗជាច្រើនរូបទៀតនឹងចូលរួមក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំ២០១៨ ដែលមិនធ្លាប់មានពីមុនមកនោះគឺ Metfone Night Race នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
មហាព្រឹត្តិការណ៍ Metfone Night Race 2018នេះរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូនដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួប១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូនដែលមាន កញ្ចប់ KIT ច្រើនជាង 10,000 កញ្ចប់ត្រូវបានរៀបចំសម្រាប់រត់ប្រណាំងដែលមានរួមមានដូចជា ដងពន្លឺ អាវយឺត វ៉ែនតាពន្លឺ បូរពន្លឺ កងពន្លឺពាក់ក។
ព្រឹត្តិការណ៍នេះគឺជាការរៀបចំបន្តឡើងពីព្រឹត្តិការណ៍ប្រណាំងពណ៌ Color Race ដ៏ធំសម្បើមមួយកាលពីឆ្នាំ២០១៥ ដែលមានអ្នកចូលរួមជិត ៥០,០០០នាក់ ដែលអ្នកចូលរួមម្នាក់ៗសឹងតែមិនអាចបំភ្លេចបានជាមួយនឹងអនុស្សាវរីយ៍ និងការចែករំលែកព័ត៌មានពីកម្មវិធីនេះនៅលើបណ្តាញសង្គមយ៉ាងច្រើន។
Metfone Night Race គឺជាការរត់ប្រណាំងចំងាយធម្មតា 1.5 គីឡូម៉ែត្ររបស់មិត្តហ្វូន ដែលជាបទពិសោធន៍ថ្មីមួយពោរពេញទៅដោយភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់គ្នាដែលចូលចិត្តស្វែងរកការកម្សាន្តនិងភាពរីករាយនៃការរត់ប្រណាំងធម្មតា។
ជាមួយនឹងផ្លូវក្នុងកីឡាដ្ឋានជាតិអូឡាំពិកដ៏ស្រស់ស្អាត អ្នកចូលរួមអាចដើរ ឬរត់ដោយសេរី នៅតាមដងផ្លូវដែលមានសញ្ញាតាំងបង្ហាញ បង្គោលឥន្ទធនូ ស្នោអ័ព្ទ ការបាញ់ក្រដាស និងការកម្សាន្តផ្សេងៗទៀត ទាំងនេះគឺជាសកម្មភាពនៃភាពសប្បាយរីករាយ 100% ពិតៗក្នុងការកម្សាន្តជាមួយនឹងការថតរូប។
ការរត់ប្រណាំងនេះ គឺមិនត្រូវបានបញ្ចប់នោះទេ នៅពេលដែលអ្នកចូលរួមរត់ទៅដល់បន្ទាត់ទី។ លោកអ្នកនឹងមានការភ្ញាក់ផ្អើល និងរំភើបជាមួយនឹងការសំដែងដោយតារាចំរៀងដ៏ល្បីៗប្រចាំប្រទេសកម្ពុជា និងឌីជេលំដាប់អន្តរជាតិដែលចាំស្វាគមន៍លោកអ្នកទាំងអស់គ្នា។ ហើយនឹងមានសកម្មភាព និងការសំដែងជាច្រើនផ្សេងៗទៀតដើម្បីឲ្យលោកអ្នកដែលបានចូលរួមកាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតនៅក្នុងពេលរាត្រីនៃការរត់ប្រណាំងនោះ។
ថ្មីនេះៗ Trailer នៃកម្មវិធី Metfone Night Race 2018 ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យព្រមទាំងចែករំលែកយ៉ាងច្រើនកុះករជាមួយនឹងការទន្ទឹងរង់ចាំឲ្យកម្មវិធីមកដល់ឆាប់ៗ។
អតិថិជនមិត្តហ្វូនទាំងអស់អាចចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments