Ad Code

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ឧត្ដរមានជ័យ ​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ម្ហូបអាហារ​ ដល់​សិស្សានុសិស្ស លោកគ្រូ​-​អ្នកគ្រូ និង​អាជីវករ​លក់ដូរ​ក្នុង​សាលារៀន



​ឧត្ដរមានជ័យ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ឧត្ដរមានជ័យ បាន​ចុះ​ផ្សព្វផ្សាយ​ ស្ដីអំពី សុវត្ថិភាព​ម្ហូបអាហារ និង​ផល​ប៉ះពាល់​ នៃ​ការប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ នៅ​វិទ្យាល័យ​បន្ទាយ​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​ ដោយ​មាន​សិស្សានុសិស្ស និង​លោក​គ្រូ អ្នកគ្រូ ព្រមទាំង​អាជ្ញាធរ​ដែនដី ចូលរួម​ប្រមាណ​ជិត​២០០​នាក់​។​

ក្នុង​ឱកាស​នោះ មន្ត្រី​កាំកុងត្រូល បាន​ណែនាំ​អំពី​របៀប​ជ្រើសរើស​ផលិតផល ម្ហូបអាហារ​ដែល​មាន​សុវត្ថិភាព​យក​មក​បរិ​ភោគ មានដូច​ជា ស្លាក​សញ្ញា​, ថ្ងៃ​-​ខែ​-​ឆ្នាំ ផលិត ឬ​ផុត​កំណត់​រយៈពេល​ប្រើ​ប្រាស់ សំបក​វេច​ខ្ចប់​ផលិតផល និង​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​បណ្ដាល​មកពី​ការ​បរិភោគ ម្ហូប​អាហារ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម​។..​ល..​។​

ក្នុង​សកម្មភាព​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​ចែក ខិត្តប័ណ្ណ​អប់រំ ស្ដីពី “​សុវត្ថិភាព​ចំណីអាហារ​” ដល់​សិ​ស្សា​នុ​សិស្ស និង​លោកគ្រូ​-​អ្នកគ្រូ ផង​ដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu