Ad Code

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ ចុះ​បង្ក្រាប​អ្នក​ញៀន​ល្បែង​ជល់​មាន់​២​នាក់ បញ្ជូន​ទៅ​តុលាការ



រតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​អូរ​ជុំ ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​បង្ក្រាប​អ្នក​ញៀន​ល្បែង​ជល់​មាន់​ឃាត់ខ្លួន​មនុស្ស​បាន​២​នាក់​។​


ប្រតិបត្តិការ​ចុះ​បង្ក្រាប​ល្បែង​ស៊ី​សង​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​សុក្រ ៦​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី​មួយកន្លែង ស្ថិតនៅក្នុង​ភូមិបរ​ញ៉ុ​ក ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ​។



​មន្ត្រី​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​២​នាក់ ១-​ឈ្មោះ សុខ នី ភេទ​ប្រុស ២-​ឈ្មោះ ញ៉ែ​ន សុធី ភេទ​ប្រុស ​ទាំង​២​នាក់​ រស់នៅ​ភូមិ​/​ឃុំ​កន្លែង​កើតហេតុ​ខាងលើ​។​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួមមាន ម៉ូតូ​ចំនួន​១៨​គ្រឿង មាន់​ជល់​ចំនួន​៥​ក្បាល​និង​សម្ភារៈ​ជល់​មាន់​មួយ​ចំនួន​ទៀត​ផង​ដែរ​។



​បច្ចុប្បន្ន​កម្លាំង​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu