Ad Code

លោក​មេបញ្ជាការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​ បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​ដាក់​ផែន​ការណ៍​ការពារ​សន្តិ​សុខ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ



​ភ្នំ​ពេ​ញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់ ក្នុង​ពិធី​សម្ពោធ​វិមាន អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង អបអរសាទរ​ខួប​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា។



បន្ទាប់ពី​ឆ្លងកាត់​ភ្លើងសង្គ្រាម​អស់​ជាង​៥០០​ឆ្នាំក្រោយ​សម័យអង្គរ​កន្ល​ង​មក នៅ​ចុង​ទសវត្ស​ទី​១០ នៃ​សតវត្ស​២០ នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ កម្ពុជា​ក៏បាន​ទទួលជោគជ័យ​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ គឺ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង ទូទាំងប្រទេស ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់​អគ្គម​គ្គុ​ទេស​ដ៏​ល្បី​ឆ្នើម​គឺ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​។



នៅក្នុង​ថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ ២០១៨ រយៈពេល​៣​យប់​៣​ថ្ងៃ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ទល់មុខ​នឹង​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ រាជធានី​ភ្នំពេញ នឹងមាន​កម្មវិធី​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា គឺ ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ និង អបអរសាទរ​ខួប​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​អមដោយ​កម្មវិធី​សំខាន់ៗ​ដ៏​រីករាយ​អ​ធឹ​ក​អធម​ប្រចាំ​ជាតិ​ជាច្រើន ដូចជា​៖ - កម្មវិធី​រត់ប្រណាំង ការ​ជិះ​កង់​លេង​កម្សាន្ត និង​ការប្រណាំង​កង់​ជំនាញ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨ -ការរៀបចំ​ស្តង់​ពិ​ព័ណ៌ «​ភូមិ​ផលិតផល​» សមិទ្ធផល​ផលិតផល​ក្នុងស្រុក រួមទាំង​ផលិតផល​របស់​ប្រទេស​ដៃគូ អាស៊ាន ចិន ជប៉ុន និង​កូរ៉េ ដែលជា​ផលិតផល​គោលដៅ​បម្រើឱ្យ​វិស័យ​ទេសចរណ៍ - ការតាំង​ពិ​ពណ៌​ម្ហូបអាហារ និង​ភេសជ្ជៈ « ភូមិ​ម្ហូប​ឆ្ងាញ់ »
- ការប្រកួត​ជើងឯក​គុន​ខ្មែរ​ពិភពលោក និង​ប្រកួត​កម្រិត​អាជីព​ខ្ពស់បំផុត​នៃ​សិល្បៈ​គុន​ខ្មែរ (​ជាមួយនឹង​គូ​សងសឹក​ខ្មែរ​-​មី​យ៉ាន់​ម៉ា​) - ការប្រកួត​ជើងឯក​អុកចត្រង្គ ស្វែងរក​ស្តេច​អុក​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ​ - ការប្រកួត​ស្វែងរក​បុរស​ខ្លាំង​ - ការប្រណាំង​ក្របី រទេះគោ និង​សេះ​ - ការប្រកួត​កីឡា​មហាជន​កម្សាន្ត​សប្បាយ​ជាមួយ ចំបាប់​បុរាណ​ខ្មែរ​ - កម្មវិធី​សម្តែង​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ចម្រុះ (​ល្ខោន និង​របាំ​ខ្មែរ​) - ការ​បញ្ចាំង​ខ្សែភាពយន្ត​ឱ្យ​ទស្សនា​ដោយ​ឥតគិតថ្លៃ -​ការបាញ់​កាំជ្រួច​ដ៏​ធំ និង អស្ចារ្យ​ជាងគេ​ប្រចាំ​ប្រវត្តិសាស្ត្រ -​ការប្រគំ​តន្ត្រី​ខ្នាត​យក្ស Uber Countdown Concert ដែលមាន​តារាចម្រៀង​ល្បីៗ​មកពី​ផលិត​ធំៗ រួមទាំង​កម្មវិធី​ពិសេសៗ​ជាច្រើន​ផ្សេងទៀត​។



​មហា​ព្រឹត្តិការ​ដ៏​អស្ចារ្យ​និង​កក្រើក ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ចាប់អារម្មណ៍ និង ទន្ទឹង​ទៅ​ចូលរួម​លេង កម្សាន្ត​គ្រប់ៗ​គ្នា​។

ព្រម​ជា​មួយ​គ្នា​នេះ​ផង​ដែរ នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី ផ្សព្វផ្សាយ ផែនការ​ការពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នឹង​មក​ចូល​លេង​កម្សាន្ត រយៈពេល ៣​យប់​៣​ថ្ងៃ ក្នុង​មហា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប្រចាំ​ជាតិ​មួយ​នេះ​។ លោក​ រ័ត្ន ស្រ៊ាង បាន​លើក​ឡើង​ដោយ​ម៉ឺងម៉ាត់ ចំពោះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​សហការ​​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នឹង​មក​ចូលរួម ដើរលេង​កម្សាន្ត ឲ្យ​បាន​ហ្មត់ចត់​បំផុត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu