ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១០លើក ( យប់៥លើក ) បណ្ដាលឲ្យមានមនុស្សស្លាប់ ៨នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់៦នាក់ ( ស្រី២នាក់ ) និងរងរបួសស្រាល៣នាក់ ( ស្រី១នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព៦នាក់ ( យប់៤នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបណ្ដាលឲ្យមានការខូចខាតយានយន្តសរុប១៩គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន១២គ្រឿង រថយន្តធុនតូច ចំនួន២គ្រឿង រថយន្តធុនធំចំនួន ៥គ្រឿង និងកង់ ចំនួន១គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្ដាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន២លើក ( ស្លាប់២នាក់ ) , មិនគោរពសិទ្ធិ ៣លើក ( ស្លាប់៣នាក់ ) , មិនប្រកាន់ស្តាំ១លើក , ប្រជែងគ្រោះថ្នាក់១លើក ( ស្លាប់២នាក់ ) , បត់គ្រោះថ្នាក់២លើក និងកត្តាយាន១លើក ( ស្លាប់១នាក់ )។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦លើក ផ្លូវខេត្ត ចំនួន២លើក និងផ្លូវលំ ចំនួន២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន៦លើក រថយន្តធុនតូច ចំនួន២លើក និងរថយន្តធុនធំ ចំនួន២លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម១លើក ស្លាប់២នាក់ ភ្នំពេញ៣លើក ស្លាប់២នាក់ របួស២នាក់ ខេត្តបន្ទាយមានជ័យ១លើក ស្លាប់២នាក់ របួស២នាក់ ខេត្តក្រចេះ១លើក ស្លាប់១នាក់ ( ស្រី ) របួស១នាក់ និងខេត្តព្រះសីហនុ១លើក ស្លាប់១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ កើតឡើង៤៨លើក បណ្ដាលឲ្យមនុស្សស្លាប់២៣នាក់ របួសសរុប៦០នាក់ ក្នុងនោះរបួសធ្ងន់៤០នាក់ និងរងរបួសស្រាល២០នាក់ ៕
Source: Kampuchea Thmey Daily
0 Comments