Ad Code

បើកបរ​មិន​ប្រកាន់​ស្តាំ ប៉ះទង្គិច​ម៉ូតូ​របួសធ្ងន់​ម្នាក់



បាត់ដំបង ៖ យុវជន​ម្នាក់​ដែល​មាន​មុខងារ​ជា បុគ្គលិក​ក្រុមហ៊ុន ថ្នាំលាប​អ៊ុយ ៩០ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផង​ដែរ បន្ទាប់ពី​ត្រូវ​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ មក​បុក​ស្ទើរតែ​មិនដឹង​ខ្លួន។

ហេតុការណ៍ នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង២និង៤០នាទី រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ ត្រង់​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ដែល​ផ្លូវ​មាន​សភាព​កោង ផងដែរ រវាង​រថយន្ត ម​និង​ម៉ូតូ។

បើ​តាម​ប្រភព​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP7442 ដែល​បើកបរ​ដោយ កូន​មន្ត្រី​ប៉ូលិស​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​ធ្វើដំណើរ ពី​កើត ទៅ​លិច តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ដោយ​ឪពុក​បាន​បើករថយន្ត​មួយគ្រឿង​ផ្សេងទៀត។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ត្រង់​ចំណុច កើតហេតុ​ខាងលើ បាន​បុក​និង​ម៉ូតូ​​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ បាត់ដំបង 1B-5137 បើកបរ​ដោយ​ឈ្មោះ សម គឹម​សឿន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មានមុខ​ងារ​ជា បុគ្គលិក​ថ្លាំ​លាប​អ៊ុយ៩០​ ស្នាក់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បណ្តាល​ឲ្យ​របួសធ្ងន់ និង​បាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​អ៊ីមេ​ចិន​ស៊ី ដើម្បី​សង្គ្រោះ។

តាម​ការ​សារភាព​ពី​ភាគី​រថយន្ត នៅ​ចំពោះមុខ​សមត្ថកិច្ច​គេ​បាន​បញ្ជក់​ថា ការ​ប៉ះទង្គិច​គ្នា ក្នុង​ទិសដៅ​ច្រាស់​គ្នា​នេះ គឺ​មកពី​ខាង​ភាគី​ម៉ូតូ​ឡើង​ជែង​មិន​ប្រយ័ត្ន​បាន​មក​បុក​នឹង​ក្បាល​រថយន្ត​របស់​គេ ដូច្នេះ​កំហុស​គឺ​ខាង​ម៉ូតូ​ជា​អ្នកប្រព្រឹត្ត។

ប៉ុន្តែ​តាម​ការសិក្សា​របស់​លោកអធិការរង ជា វណ្ណឌី​ ដែល​បាន​វិភាគ​នៅ​កន្លែង​កើតហេតុ បាន​បញ្ជាក់ថា រថយន្ត​ទេ​ដែល​ជា​អ្នក​បង្ក​ ព្រោះ​បាន​ឡើង​ជែង​គ្មាន​ការប្រុងប្រយ័ត្ន ដូច្នេះ​បច្ចុប្បន្ន រថយន្ត និង ម៉ូតូ បាន​យក​ទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ​ជា​បណ្តោះ​អាសន្ន​ហើយ រង់ចាំ​ដោះស្រាយ​ជា​ក្រោយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu