Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​គ្រឿងញៀន ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត



​ត្បូងឃ្មុំ​ ៖ សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ​ បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​១​ករណី នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​វាលស្រែ​ក្រោយ​ភូមិ​ដីដុះ ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ជា​លទ្ធផល​ កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​រឹបអូស​ថ្នាំញៀន បាន​មួយ​ចំនួន​ផង​ដែរ។​

លោក​វរសេនីយ៍ឯក សាំ ហេង អធិការ​ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រូចឆ្មារ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​បង្ក្រាប​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រូចឆ្មារ​យើង ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់​បង្កប់​នៅ​មូលដ្ឋាន ថា​មាន​ករណី រក្សាទុក ចែកចាយ និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់ នៅ​ចំណុច​ខាងលើ​ភ្លាម លោក​បាន​សុំ​គោលការណ៍​ទៅ លោកស្នងការ ស្នងការ​រង លោក​ព្រះរាជអាជ្ញា និង​លោក​អភិបាលខេត្ត មានការ​ឯកភាព និង​ទទួល​បាន​បទបញ្ជា លោក​បាន​បញ្ជា​ដឹកនាំ​សមត្ថកិច្ច​ជំនាញ​នគរបាល​អធិការដ្ឋាន​ស្រុក​ ​ចុះ​ចំណុច​កើតហេតុ​ខាងលើ ក៏បាន​ឃាត់​ខ្លួន ជនសង្ស័យ​ចំនួន​២​នាក់ រួមមាន ​៖ ១-​ឈ្មោះ ចេង សុខ​មាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទួល​សម្បត្តិ ឃុំ​ប៉ើ​ស​២ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ២-​ឈ្មោះ ផល្លី ឌី​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទី​២ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។
ក្នុងនោះដែរ កម្លាំង​បាន​ដកហូត​នូវ​វត្ថុ​តាង​ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា សង្ស័យ ជា​ថ្នាំញៀន​ចំនួន​២​កញ្ចប់ ។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង វត្ថុតាង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​ស្នងការ​ខេត្ត ចាត់ការ​ទៅតាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu