កីឡាករគ្រីកឃីតអូស្ត្រាលីCameron Bancroft ដែលរងបម្រាម បានអះអាងកាលពីថ្ងៃពុធថា កីឡាករDavid Warner បានស្នើសុំឲ្យគាត់ប្តូរកូនបាល់ អំឡុងរឿងអាស្រូវខាត់កូនបាល់ឲ្យរលោង នៅអាហ្វ្រិកខាងត្បូង ហើយលោកបាននិយាយថា លោកក៏បានធ្វើតាម។
កីឡាករBancroft ត្រូវបានគេមើលឃើញប្រើប្រាស់ក្រដាសខាត់ ដើម្បីវាយបានល្អនោះនៅការប្រកួតCape Town Test កាលពីខែមិនាកន្លងទៅនោះ ទទួលបានបំរាមរយៈពេល៩ខែ ពីការប្រកួតជម្រើសជាតិ និងការប្រកួតក្នុងស្រុក សម្រាប់ការរួមចំណែករបស់គាត់នៅក្នុងឧប្បត្តិហេតុមួយនេះ ដែលធ្វើឲ្យរង្គោះរង្គើដល់កីឡាករគ្រីកឃីតអូស្ត្រាលី។
កីឡាករWarner និងអតីតប្រធានក្រុមSteve Smith ត្រូវបានគេនិរទេសរយៈពេល១ឆ្នាំ ក្រោយអ្នកទាំង៣ រកឃើញជាប់ពាក់ព័ន្ធនឹងករណីមួយនេះ។
ដោយឡែក ការស៊ើបអង្កេតរបស់ក្រុមគ្រីតឃីតអូស្ត្រាលី បានរកឃើញថា លោកWarner គឺជាមេផ្តើមគំនិតក្នុងរឿងនេះ ហើយកីឡាករ Bancroft បានប្រកាសឲ្យដឹងពីរៀងរ៉ាវលំអិតបន្ថែមទៀតអំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍Fox Sports។
កីឡាករBancroftដែលបំរាមរបស់គាត់នឹងផុតកំណត់នៅចុងសប្តាហ៍នេះ បាននិយាយថា កីឡាករDave បានប្រាប់គាត់ឲ្យធ្វើបែបនេះលើកូនបាល់ ដើម្បីធ្វើឲ្យស្ថានភាពកាន់តែងាយស្រួលសម្រាប់ពួកយើង ហើយលោកអត់ដឹងរឿងអ្វីច្រើនជាងនេះឡើយ៕
Source: Kampuchea Thmey Daily
0 Comments