Ad Code

លោក​Khashoggi និង​អ្នកកាសែត ​ដែល​គេ​កំណត់​គោលដៅ​ផ្សេងទៀត​បាន​ជាប់​ឈ្មោះ​ជា “​បុគ្គល​ល្បីល្បាញ​ប្រចាំ​ឆ្នាំ​” របស់​ទស្សនា​វ​ដ្តី Time



កាលពី​ថ្ងៃ​អង្គារ អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Jamal Khashoggi ដែល​ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ខែតុលា​នៅឯ​ស្ថាន​កុងស៊ុល​របស់​ប្រទេស​គាត់​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​គឺ​បាន​ជាប់​ឈ្មោះ​ជា “​បុគ្គល​ល្បីល្បាញ​ប្រចាំឆ្នាំ​” របស់​ទស្សនា​វ​ដ្តី Time ។ នេះ​ជា​កិត្តិយស ​ដែល​គាត់​បាន​ចែករំលែក​ជាមួយ​អ្នកកាសែត​ដែល​ត្រូវ​បាន​កំណត់​គោលដៅ​ផ្សេងទៀត​ដែល​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ជា “​អ្នក​គាំពារ​” នៃ​សេចក្តី​ពិត។

ក្នុងចំណោម​អ្នក​ដែល​ជាប់​ឈ្មោះ​ជាមួយ​លោក Khashoggi គឺមាន​អ្នកសារព័ត៌មាន​ហ្វីលីពីន​ឈ្មោះ Maria Ressa , អ្នក​រាយការណ៍​របស់​រ៉​យ​ទ័​រ​ឈ្មោះ Wa Lone និង Kyaw Soe Oo ដែល​បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​កម្លាំង​ពលកម្ម​នៃ​កាសែត Capital Gazette ក្នុង​ទីក្រុង Annapolis របស់​សហរដ្ឋអាមេរិក​ដោយ​រួមទាំង​បុគ្គលិក​ប្រាំ​នាក់​ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​កា​លពី​ខែមិថុនា​ផងដែរ​។​



លោក Edward Felsenthal និពន្ធ​នាយក​ទស្សនា​វ​ដ្តី Time បាន​និយាយថា “​នៅពេល​យើង​ពិនិត្យមើល​ជម្រើស​នេះ វា​ច្បាស់​ណាស់​ថា ការចោទប្រកាន់​និង​ការរំលោភបំពាន​សេចក្តី​ពិត​គឺជា​រឿង​ធម្មតា​នៅក្នុង​រឿង​សំខាន់ៗ​ជាច្រើន​នៅ​ឆ្នាំនេះ​ចាប់ពី​ប្រទេស​រុស្ស៊ី​ទៅ​ក្រុង​រី​យ៉ា​ដ​ហើយ​ទៅ​តំបន់ Silicon Valley​។ ដូច្នេះ​យើង​បានជ្រើសរើស​បុគ្គល​ទាំង​បួន​នាក់​និង​ក្រុម​មួយ​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ស្វែងរក​ការពិត​ដោយ​ចាប់ផ្តើម​ពី​លោក Jamal Khashoggi ទៅ​”​។​

ទស្សនា​វ​ដ្តី Time ដែល​បានប្រគល់​ពានរង្វាន់ “​បុគ្គល​ល្បីល្បាញ​ប្រចាំឆ្នាំ​” ចាប់តាំងពី​ឆ្នាំ​១៩២៧​មក​បានចេញ​ផ្សាយ​គំរប​ទស្សនា​វ​ដ្តី​ចំនួន​បួន​ច្បាប់​ផ្សេងគ្នា​សម្រាប់​ការបោះពុម្ព​នៅ​សប្តាហ៍​នេះ​ដែល​គម្រប​នីមួយៗ​បានបង្ហាញ​ពី​អ្នកមាន​កិត្តិយស​ផ្សេងៗ​គ្នា​។​

ដោយ​ពន្យល់​ពី​ការសម្រេចចិត្ត​ក្នុងការ​ផ្តល់​កិត្តិយស​ដល់​អ្នកសារព័ត៌មាន Khashoggi របស់​កាសែត Washington Post, លោក Felsenthal បាន​និយាយថា វា​ពិតជា​កម្រ​ណាស់​ដែលថា ឥទ្ធិពល​របស់​មនុស្ស​ម្នាក់​បាន​រីកដុះដាល​យ៉ាងខ្លាំង​នៅក្នុង​ការស្លាប់​។​

អ្នកទទួលបាន​កិត្តិយស​ផ្សេងទៀត​ដូចជា​លោក Wa Lone អាយុ​៣២​ឆ្នាំ​និង​លោក Kyaw Soe Oo អាយុ​២៨​ឆ្នាំ​គឺ​បាន​លាតត្រដាង​អំពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​លើ​បុរស​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​១០​នាក់​ក្នុងអំឡុង​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​នៅ​រដ្ឋ​រ៉ា​ក់​ឃី​នភា​គ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំមុន​។​

ចំណែក​លោកស្រី Marie Ressa គឺជា​នាយក​ប្រតិបត្តិ​នៃ​បណ្តាញសារព័ត៌មាន Rappler ដែលជា​វេ​ប​សាយ​ព័ត៌មាន​ហ្វីលីពីន​មួយ​បាន​ទទួលរង​ការវាយប្រហារ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ដើម្បី​បិទបាំង​ការរិះគន់​លើ​លោក​ប្រធានាធិបតី Rodrigo Duterte ។​

ហើយ​បុគ្គលិក​នៃ​កាសែត Capital Gazette ក្នុង​ទីក្រុង Annapolis នៃ​រដ្ឋ Maryland ក៏បាន​ចែករំលែក​ជ័យលាភី​ឆ្នាំនេះ​ផងដែរ​។ បន្ទប់​ព័ត៌មាន​របស់​ពួកគេ​ត្រូវបាន​វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង Jarrod Ramos កាលពី​ខែមិថុនា​ដោយ​បណ្តាលអោយ​អ្នកកាសែត​ចំនួន​៤​នាក់​និង​ជំនួយការ​ផ្នែក​លក់​ម្នាក់​ស្លាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu