Ad Code

ចាន់ សំអាត ជួប Phat Senchhai ឯ​សារឿន ច័ន្ទ ជួប Yorth Savich



​ចាន់ សំអាត អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phat Senchhai នៅក្នុង​កម្មវិធី​ប្រដាល់​Wurkz លើស​ង្វៀន​SEA-TV រសៀល​ថ្ងៃអាទិត្យ​ទី​០៩​ធ្នូ​២០១៨​នេះ។​

អ្នក​ប្រដាល់​ថៃ Phat Senchhai ដែល​មកជួប​ចាន់ សំអាត នេះ គេ​ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក ។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​

តាម​លោក​ញាណ សុធី អ្នកចាត់ចែង​ក្នុង​កម្មវិធី​ប្រដាល់​SEA-TV អោយដឹងថា Phat Senchhai នេះ នៅ​ស្រុកថៃ​គេ​ជា​ជើង​ខ្លាំង​មួយ​ដែរ​នៅក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ​នេះ ។ អ្នក​ប្រដាល់​ថៃ​នេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥៣​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ ។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ ចាន់ សំអាត នោះឡើយ ។​ចាន់ សំអាត ជើង​ខ្លាំង​របស់​កម្ពុជា​នេះ ធ្លាប់​បំបាក់​ថៃ​អស់​ប្រមាណ​ជាង​១០​នាក់​មកហើយ ពិសេស​នោះគេ​ធ្លាប់​ឈ្នះ​ជើងចាស់​ថៃ​ថែមទៀត ។ សំអាត គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ចាន់ សំអាត ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជា​អ្នក​ប្រដាល់​ថៃ Phat Senchhai នេះឡើយ ?​។ សំអាត​គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នៅ​សង្វៀន SEATV​នេះ វាយ​ឈ្នះ​Chhmuok Phat ក្នុង​ទឹក​ទី​៤ ។​

ចាន់ សំអាត មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​លើក ឈ្នះ​៥៥​លើក ចាញ់​១៥​លើក ស្មើ​០២​លើក ។ ចាំមើល តើ​ចាន់ សំអាត អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​Phat Senchhai បាន​ឬ​អត់ នៅក្នុង​ការជួប​ប្រកួត​គ្នា​លើកដំបូង​នេះ ? ។​

សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yorth Savich ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិន​ធ្លាប់ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​កន្លងមក​។

Yorth Savich អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ប្រហាក់ប្រហែល​សារឿន ច័ន្ទ​ដែរ​តែ ប្រវត្តិ​ប្រកួត​របស់គេ គឺ​តិចជាង​សារឿន ច័ន្ទ ។ Yorth Savich ប្រកួត​បាន​ចំនួន​៥៨​លើក ដោយ​ឈ្នះ​៤៩​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ខ​ណះ​ដែល​សារឿន ច័ន្ទ អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​៩៩​លើក ឈ្នះ​៧៩​លើក ចាញ់​១៨​លើក និង​ស្មើ​០២​លើក ។​

សារឿន ច័ន្ទ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើនលើក​ហើយ ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់ ។​តែមួយ​រយៈ​ចុង​ក្រោយនេះ សារឿន ច័ន្ទ មានការ​ស្រុត​ធ្លាក់ចុះ ហើយ​វាយ​ចាញ់​ថៃ​ជា​បន្តបន្ទាប់ ។ ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ សារឿន ច័ន្ទ​វាយ​ឈ្នះ Moeurn Pha ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​២៤​វិច្ឆិកា​២០១៨ ។

ជា​អ្នក​ប្រដាល់​ដែលមាន​កណ្តាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ សារឿន ច័ន្ទ វាយ​សម្រុក​មិន​បណ្តា​ក់ដៃ​នោះទេ ប៉ុន្តែ​គេ​ឆាប់​អស់​ស៊ុ​ហ្វ នៅ​ចុង​ទឹក ។​ចាំមើល តើ​សារឿន ច័ន្ទ អាច​យកឈ្នះ Yorth Savich បាន​ឬ​អត់ ? ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ យ៉ាងណា ពីរ​នាក់​នេះ​មិនអាច​ទស្សន៍ទាយ​មុន​ថា អ្នគណា​ឈ្នះ​អ្នកណា​ចាញ់​នោះឡើយ ។​

គ្រី សុខ​លីន អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ នឹង​ជួប​ប្រកួត​ជាមួយ​ធី​ម ទាន់ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពួកគេ​មាន​ស្នៀតគុន​ល្អ​ប្រហាក់ប្រហែលគ្នា ។​ចាំមើល តើន​រណា​ឈ្នះ​នៅក្នុង​ការជួបគ្នា​លើកដំបូង​នេះ ? ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu