Ad Code

ឯម ឡេង​លី ជួប វ៉ាន់ ពី​យ៉ាក់ ឯ សេង ស្រឿ​ន ជួប យ៉​ត ប៉ា​គី​ផាន នៅ​SEATV



​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា​ គឺ ឯម​ ឡេង​លី ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ​វ៉ាន់ ពី​យ៉ាក់​(Van Piyak) នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ​ នៅលើ​សង្វៀន​SEATV​។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។​

វ៉ាន់ ពី​យ៉ាក់ អ្នក​ប្រដាល់​ថៃ​រូបនេះ មុននេះ​(២៥​វិច្ឆិកា​២០១៨)​ គេ​ដាក់ឈ្មោះថា Buakeaw មក​ប្រកួត​ជា​មួ​យ​ ម៉ឺន សុភា ហើយ​វាយ​ស្មើ​ពិន្ទុ​គ្នា។ ហើយ​បើ​កាលពី​ពីរ​ឆ្នាំមុន​អ្នក​ប្រដាល់​ថៃ​នេះ គេ​មាន​ឈ្មោះ​ថា Rarueng Luk Champachai ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​សមត្ថភាព​ខ្លាំងក្លា​ណាស់ គួបផ្សំ​នឹង​កាយសម្បទា​ល្អ គឺ​ខ្ពស់ ដៃ​-​ជើងវែង ដែល​អំណោយ​ផល​ដល់​ការ​ប្រើ​គ្រប់​ស្នៀត​ទាំងអស់ ទាំង​ដៃ ជើង ជង្គង់​កែង​នោះ​។​

គេ​នៅ​ចាំបាន​ទៀតថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​វាយ​ឈ្នះ ​ឯម ខ្លឹម​ខ្មៅ ក្នុង​ទឹក​ទី​៣ វាយ​ស្មើ​ជាមួយ​ពេជ្រ សីហា ចាញ់​កែវ រំ​ចង់​ដោយ​ពិន្ទុ វាយ​ឈ្នះ វង្ស ណ​យ ក្នុង​ទឹក​ទី​៤​ និង​ធ្លាប់​វាយ​ឈ្នះ​ចាញ់​ និង​ស្មើ​ជាមួយ​ម៉ឺន សុភា​ផងដែរ។ មិនធម្មតា​ទេ វ៉ាន់ ពី​យ៉ាក់ វាយ​ឈ្នះ​ចាញ់​ស្មើ​ជាមួយ ​ម៉ឺន សុភា ​ហើយ​នោះ តើ ​ឯម​ ឡេង​លី អាច​យកឈ្នះ​គេ​បាន ​ឬ​អត់​លើក​នេះ?។

យ៉ាងណា វ៉ាន់ ពី​យ៉ាក់ ជា​ជើង​ខ្លាំង​និង​ជា​ម្ចាស់​ខ្សែក្រវាត់​ដល់​ទៅ​ពីរ​ស្ថាប័ន​នៅ​ស្រុកថៃ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៧១​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។

ឯម ឡេង​លី ពិបាក​សង្ឃឹម​ ឈ្នះ​ វ៉ាន់ ពី​យ៉ាក់ ណាស់ បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់គេ​នោះ ដោយ​ ឯម ឡេង​លី មាន​កំណត់​ត្រា​ប្រកួត​តែ​៥០​លើក ឈ្នះ​៤១​លើក ចាញ់​០៨​លើក ស្មើ​០១​លើក​នោះ។​

ទោះជា​យ៉ាងនេះ​ក្តី ឯម​ ឡេង​លី មិនអាច​ធ្វេសប្រហែស ​ឬ​មើលងាយ វ៉ាន់ ពី​យ៉ាក់ បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​សាមញ្ញ​នោះ​ទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុ​ជា​ច្រើនរូប​ហើយ គឺ​បញ្ជាក់​ថា គេ​មិន​អន់​នោះទេ។

ប៉ុន្តែ​យ៉ាងណា វ៉ាន់ ពី​យ៉ាក់ ក៏​មិនទាន់​ប្រាកដថា​អាច​ឈ្នះ ឯម ឡេង​លី បានដែរ ព្រោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​រូបនេះ មិន​សាមញ្ញ​នោះ​ទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ច្រើន​រូប​ហើយ គឺ​បញ្ជាក់ថា ​គេ​មិន​អន់​នោះទេ រឿង​អី​គេ​ខ្លាច​ជួប​ជាមួយ ​វ៉ាន់ ពី​យ៉ាក់ នោះ​?។​

ចាំមើល ឯម ឡេង​លី និង វ៉ាន់ ពី​យ៉ាក់ តើន​រណា​ឈ្នះ នៅក្នុង​ការជួបគ្នា​លើកដំបូង​នេះ​?។ ឯម ឡេង​លី គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ អ្នក​ប្រដាល់​ថៃ កាំ​ឡៃ​ភេត កាល​ពី​ថ្ងៃទី​០៩​ធ្នូ​ កន្លងទៅនេះ។​

ចំពោះ សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​មានជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​យ៉​ត ប៉ា​គី​ផាន​(Yorth Pakiphan)។

ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០គីឡូក្រាម។ ​សេង ស្រឿ​ន និង យ៉​ត ប៉ា​គី​ផាន នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។​

សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា ​ទម្ងន់​៦៥​គ​.​ក្រ។ ​អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្ដាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន​ ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ជិត​៣០​លើក​ហើយ ​កន្លងមក ដោយ​ឈ្នះ​១៨​លើក ​និង​ចាញ់​០៨​លើក ដែល​ការប្រកួត​ចុងក្រោយ​របស់​គេ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ ឈោ​គ​ឆៃ ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​២៨ ខែ​តុលា​ ឆ្នាំ​២០១៨។

យ៉​ត ប៉ា​គី​ផាន គេ​មិនដែល​មក​ស្រុក​ខ្មែរ​ទេ​កន្លងមក គឺជា​លើក​ទី​១​ ដែល​គេ​មក​ជួប​ជាមួយ​ សេង ស្រឿ​ន ​នេះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​៥៧​លើក ឈ្នះ​៤៧​លើក ចាញ់​១០​លើក មិន​ដែល​ស្មើ ខណៈ​ដែល ​សេង ស្រឿ​ន មាន​កំណត់​ត្រា​ប្រកួត​៨១​លើក ឈ្នះ​៦៤​លើក ចាញ់​១៧​លើក និង​មិនដែល​ស្មើ។​

អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​រូបនេះ មួយរយៈ​កន្លងមកនេះ គេ​រាង​ស្រុត​ធ្លា​ក់​ដោយ​វាយ​ចាញ់​ថៃ​បី​លើក​ជាប់ៗ​គ្នា។ ចាំមើល សេង ស្រឿ​ន អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​នេះ បាន ​ឬ​អត់ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu