Ad Code

ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ ប្រកួត​ស្មើ​១ ​និង​ចាញ់​១​លើក ​ក្នុង​ពេល​បោះ​ជំរំ​ហ្វឹកហាត់​ នៅ​ខេត្ត​សៀមរាប



ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​(Metfone Cambodian League) នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​២១ ខែមករា​ សប្ដាហ៍​នេះ​ បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​អង្គរ​ នៃ​ខេត្ត​សៀមរាប​ ដើម្បី​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ទីនោះ​រយៈពេល​១​សប្ដាហ៍ ត្រៀម​ស្វាគមន៍​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩​ខាងមុខ​។​

​យោងតាម​ប្រភព​មកពី​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​បាន​បញ្ជាក់ថា​ ក្រៅពី​ហ្វឹកហាត់​នៅលើ​ទឹកដី​ខេត្តសៀមរាប ក្រុម​នេះ​ក៏មាន​ណាត់​ក្រុម​ម្ចាស់​ស្រុក​ចំនួន​៣​ក្រុម​ ដើម្បី​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដែរ ដោយ​ក្នុង​នោះបាន​ប្រកួត​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ ២​ទល់​០ និង​ស្មើគ្នា​ជាមួយ​ក្រុម​ពាក់កណ្ដាល​អាជីព​សៀមរាប​អែ​ហ្វ​ស៊ី​ ០​ទល់​០​ផងដែរ​។ តាម​គ្រោង ​បន្ទាប់​ក្រុម​នេះ​នឹងត្រូវ​ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ វិញ​ម្តង​។​

​សូមបញ្ជាក់ថា​ក្រុម​ដែលជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានចាប់ផ្តើម​ប្រមូលផ្ដុំ​កីឡាករ​ឡើងវិញ​ក្រោយ​សម្រាក​មួយរយៈ​ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ក្នុង​រដូវ​កាល​ចាស់ ហើយ​នេះ​ជា​ដំណាក់​កាលដែល​ក្រុម​ទាំងអស់ ​ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ​សមត្ថភាព​កូនក្រុម​រប​ស់​ខ្លួន​ឡើងវិញ​ទាំង​សមាជិក​ចាស់ និង​សមាជិក​ថ្មីៗ​ទាំង​ខ្មែរ ​និង​បរទេស ឬ​កីឡាករ​ខ្លះ​ ទើបតែ​ជ្រើសរើស​ចេញពី​ក្រុម​ថ្នាល​យុវជន​ ព្រមទាំង​កីឡាករ​មួយចំនួន​ដែល​កំពុងស្ថិត​ក្នុង​ដំណាក់កាល​ធ្វើតេស្ត​សាកល្បង​មុននឹង​សម្រេច​បញ្ចូល​ពួកគេ​ទៅ​ក្នុង​ក្រុម​ឈុត​ធំ​ ឬ​យ៉ាងណា​នោះ មុន​រដូវ​កាល​ឆ្នាំ​២០១៩ មកដល់​។​

​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ ដែល​ដឹកនាំ​ដោយ​ លោក​ Conor Nestor ​ទទួល​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​នោះទេ ​ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំកន្លងមក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា​វិញ​ ក្រោយ​ប្រកួត​បាន​២២​លើក​ ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្ដោះអាសន្ន ​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន វិញ​ ក្រុម​នេះ​ បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម ​ចុងក្រោយ ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu