Ad Code

ញៀន​ថ្នាំ​ដល់​កម្រិត ​ឡើងលើ​ដំបូលផ្ទះ​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន



ភ្នំពេញ ៖ យុវជន​ម្នាក់​ដោយសារ​អំណាច​ឥទ្ធិពល​នៃ​គ្រឿងញៀន​ពេញបន្ទុក​ក្នុង​ខ្លួន រហូតដល់​រវើរវាយ និយាយ​លែង​ដឹង​ខុសត្រូវ បែរជា​ឡើង​ទៅ​លើដំបូល​ផ្ទះ តែ​កំពុង​ឡើង​តាម​បង្កាន់ដៃ​ដល់​ជាន់​ទី​២ ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន តែ​មិនបាន​ស្រេច ដោយសារ​សាច់ញាតិ​ក្រុម​គ្រួសារ និង​សមត្ថកិច្ច លួងលោម​ផង​ទីបំផុត លប​ហក់​ចូល​ព្រួត​ចាប់​អូស​ចុះក្រោម​ប្រកបដោយ​សុ​វត្ថិភាព កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះ​ជួល​ជាន់​ទី​២ ផ្លូវលំ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



យុវជន​ញៀន​ថ្នាំ​អាយុ​ជាង​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ ជាមួយ​បងប្អូន ក្រុមគ្រួសារ។



តាម​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា យុវជន​ខាងលើ​ទើបតែ​មក​ស្នាក់នៅ ធ្វើ​ការងារ ក្នុង​រយៈពេល​ថ្មីៗ​នេះ​ទេ ពុំ​សូវ មាត់ក ហើយក៏​មិនដែល​មាន​ទំនាស់​ជាមួយ​បងប្អូន​ណា​ដែរ មិនដឹង​ថា ​រូបគេ​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​ពេលណា​ឡើយ ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ បែរជា​រវើរវាយ ដោយ​ឥទ្ធិពល​ថ្នាំ​ធ្វើទុក្ខ រត់​ឡើងលើ​បង្កាន់ដៃ​ផ្ទះ​ជាន់​ទី​២ ឱប​បំពង់​ទុយោ​ជាប់ ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ទៅវិញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ដល់​ក្រុម​គ្រួសារ ទៅ​លួងលោម​យ៉ាងណា​ក៏​មិន​ចុះ ផ្អើល​អស់​ពលរដ្ឋ សមត្ថកិច្ច​ចុះទៅ​ល្បួង​លួង​ឲ្យ​ចុះ នៅតែ​មិន​ចុះ អស់​រយៈពេល​ជាង​១​ម៉ោង រហូតដល់​ប្អូនប្រុស​របស់​គេ​ម្នាក់ទៀត មកដល់ និយាយ​អង្វរ ឲ្យ​ចុះ តែ​បងប្រុស​មិន​ចុះ ក៏​ស្ទុះ​ចូល​ស្រវា​ចាប់​ឱប​ផ្ទប់​ជាប់ ពលរដ្ឋ និង​សមត្ថកិច្ច ឡើង​ទៅ​បន្ថែម​ជួយ​ចាប់ ទាញ​អូស​ចុះ​បាន​ដោយ​សុវត្ថិភាព ទើប​រួច​ផុត​ពី​សេចក្ដីស្លាប់​។



តាម​ក្រុម​គ្រួសារ ក្រោយពី​ចាប់ ជួយ​យុវជន​ខាង​លើ​បាន​ហើយ​សុំ​សមត្ថកិច្ច អាជ្ញាធរ គ្រប់គ្រង​យុវជន​នេះ​ដោយ​ខ្លួនឯង ប្រើ​វិធីសាស្ត្រ​លួងលោម និង​យក​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដើម្បី​គ្រឿងញៀន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu