ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ គម្រោងចិត្តដូចគ្នា បានរៀបចំកម្មវិធីប្រកាសជ័យលាភី កម្មវិធីប្រកួតប្រជែង “ដើម្បីសង្គមជាតិ យើងអាចធ្វើបាន” រដូវកាលទី២ ក្រោមអធិបតីភាពលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប ដែលមានសិស្ស-និស្សិតចូលរួមប្រមាណជាង .........នាក់ នៅសាលសហសិក្សារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង)។
លោកស្រី ងួន សូនី ប្រធានក្រុមការងារគម្រោងចិត្តដូចគ្នា បានថ្លែងថា «កម្មវិធី ដើម្បីសង្គមជាតិ យើងអាចធ្វើបាន» បានរៀបចំឡើងដោយគម្រោងចិត្តដូចគ្នា ដោយមានសិស្ស-និស្សិត ចំនួន ២៥ក្រុម មកពីសាកលវិទ្យា ល័យនានា ចូលរួមប្រកួតតាំងពីខែ....... រហូតដល់ខែ........ ឆ្នាំ២០១៨ ដោយក្រុមនីមួយៗប្រកួតប្រជែងលើប្រធានបទផ្សេងៗគ្នារួមមាន សុវត្ថិភាពចំណីអាហារ ការកែលម្អសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ បញ្ហាបរិស្ថាន និងការងារសប្បុរសធម៌ ជាដើម។ ក្នុងចំណោម ២៥ក្រុមនោះ យើងបានប្រឡងជម្រុះ យក ៦ក្រុមចុងក្រោយ ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម................មកពីសាកលវិទ្យាល័យ................................ លើប្រធានបទ......................................»។
នៅក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្តល់ឱកាសដល់យុវជនកម្ពុជាឲ្យបានចូលរួមក្នុងកិច្ចការសង្គមជាច្រើនជាពិសេសលោកបានខិតខំដឹកនាំយុវជនលើកកម្ពស់កិត្តិយសជាតិនៅលើឆាកអន្តរជាតិ តាមរយៈការបំបែកកំណត់ត្រាពិភពលោក Guinness World Record ដូចជា អន្សមយក្សអង្គរសង្ក្រាន្ត (៣.២តោន) ការរាំចង្វាក់ម៉ាឌីហ្សូន (២០១៥នាក់) ក្រមាវែងជាងគេ (១,១៤៩ម៉ែត្រ) និងទូក-ងរវែងជាងគេ (៨៧.៣ម៉ែត្រ)។ ចំពោះវីរៈភាពរបស់ លោកប្រធាន ធ្វើឲ្យអង្គការអន្តរជាតិជាច្រើន បានលើកទឹកចិត្ត និងផ្តល់កិត្តិយសជូននូវពានរង្វាន់ និងគ្រឿងឥស្សរិយយសដូចជា ពានរង្វាន់សន្តិភាព «GUSI Peace Prize» ពីប្រទេសហ្វីលីពីន ពានរង្វាន់ប្រជាជនអាស៊ាន «The ASEAN People’s Award» ពីប្រទេសម៉ាឡេស៊ី និងគ្រឿងឥស្សរិយយស Padma Shriពីប្រទេសឥណ្ឌា ជាដើម។
ចំណែកលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា «កម្មវិធីប្រកួតប្រជែងនៅថ្ងៃនេះ ជាកម្មវិធីមួយដ៏មានសារៈសំខាន់ ដើម្បីជួយឲ្យយុវជនបានប្រើប្រាស់បញ្ញាញាណ ទស្សនៈ ទេពកោសល្យ និងគំនិតឆ្នៃប្រឌិតផ្សេងៗ ពិសេសបង្ហាត់បង្រៀនឲ្យយុវជនចេះរៀនធ្វើការងារជាក្រុម ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “យុវជន ជាអ្នកបន្តវេនមិនអាចខ្វះបាន និងជាសសរទ្រូងដ៏រឹងមាំ ធ្វើឲ្យប្រទេសជាតិរីកចម្រើន”។
លោកបានថ្លែងជំរុញដល់យុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗទៀតឲ្យបានច្រើន ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង»។
ក្នុងឱកាសនោះដែរ លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងគម្រោងតាមរយៈការបង្កើត និងការអនុវត្តន៍គម្រោងនេះ គឺពិតជាបានផ្ដល់ឱកាសដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំនានា ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា អាចបញ្ចេញនូវទស្សនៈ ទេពកោសល្យ និងគំនិតច្នៃប្រឌិតផ្សេងៗជាពិសេសការរៀនធ្វើការងារជាក្រុម ដើម្បីសង្គមជាតិ វិធីសាស្ត្រក្នុងការពង្រឹងទំនាក់ទំនងជាសាធារណៈ និងការបណ្ដុះចិត្តគំនិត បញ្ញាស្មារតីឲ្យមានភាពប្រាកដនិយម និងច្បាស់លាស់។ លោកបន្តថា កម្មវិធីដើម្បីស្ដារសង្គមជាតិយើងអាចធ្វើបាន រដូវកាលទី២ របស់គម្រោងចិត្តដូចគ្នាដែលបាននឹងកំពុងប្រារព្ធប្រកាសលទ្ធផលជ័យលាភីជាផ្លូវការនាពេលនេះ គឺពិតជាការត្រួសត្រាយផ្លូវមាគ៌ាដ៏ល្អផូរផង់មួយសម្រាប់យុវជនរបស់យើង ដែលជាធនធានអ្នកបន្តវេនប្រកបដោយថាមពលរបស់ប្រទេសជាតិយ៉ាងពិតប្រាកដ។
លោក ស៊ាន បូរ៉ាត បានបញ្ជាក់ថា ដើម្បីសង្គមជាតិមានការអភិវឌ្ឍឲ្យបានខ្លាំងក្លាជាងនេះថែមទៀតនោះ យើងគួរគប្បីបន្តផ្ដល់នូវការលើកទឹកចិត្តឲ្យមានការចូលរួមចំណែកយ៉ាងសកម្មបំផុតពីសំណាក់យុវជនទាំងក្នុង និងក្រៅប្រព័ន្ធអប់រំ ធ្វើយ៉ាងណាអោយពួកគេក្លាយទៅជាគោលដៅវិនិយោគដ៏សំខាន់ប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈប្រកួតប្រជែងទាំងក្នុងកម្រិតជាតិកម្រិតតំបន់ និងពិភពលោក។ ការចូលរួមចំណែកនេះ គឺពិតជាអាចជួយលើកកម្ពស់កម្ពុជាឲ្យក្លាយទៅជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍កម្រិតខ្ពស់នាពេលអនាគត៕
Source: Kampuchea Thmey Daily
0 Comments