ភ្នំពេញ ៖ កាសែតកម្ពុជាថ្មី ដែលជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុត ទៅដល់ដៃរបស់ប្រជាពលរដ្ឋនោះ នៅល្ងាចទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានទទួលនូវប័ណ្ណសរសើរ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ អប់រំ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកម្មវិធីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៨ និងទិសដៅបន្ដឆ្នាំ២០១៩ ដែលបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕
Source: Kampuchea Thmey Daily
0 Comments