Ad Code

ឃាត់ខ្លួន​មនុស្ស​៧​នាក់​ រួម​នឹង​គ្រឿងញៀន​ជាច្រើន​កញ្ចប់​



កំពត ៖ មន្ត្រី​ជំនាញ​នគរបាល​ខេត្តកំពត​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គរជ័យ ​កាលពី​រសៀល​ថ្ងៃទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ​បន្ទាប់ពី​រកឃើញ​គ្រឿង​ញៀន​ជាច្រើន​កញ្ចប់​។​

មន្ត្រីនគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ​ ទន់ សុភ​ក្ត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ។ ២.​ឈ្មោះ ​ផូ សំ​ផៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ។ ៣.​ឈ្មោះ​ ឡុង តារា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ។ ​៤.​ឈ្មោះ ​គី តារា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ៥.ឈ្មោះ​ ហែម ហត្ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ។​និង​ទី​៦.​ឈ្មោះ​ សឹង ជ្រាន់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ, ៧.​ឈ្មោះ ​មាស ​វណ្ណ ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​។​ទាំងពីរ​នាក់​រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប។​

មន្ត្រី​នគរបាល​ដដែល​បាន​បន្តថា ​ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រភព​សម្ងាត់ នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ ថ្ងៃទី​២១​ ខែមករា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គរជ័យ​ បាន​ចុះ​ដល់​លំនៅស្ថាន​មួយកន្លែង​ ស្ថិតក្នុង​ភូមិ​ស្មោង ឃុំ​សំឡាញ ស្រុក​អង្គរជ័យ រួច​ឆែក​ឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច​ដែល​គេ​លាក់ទុក​។​ តាមរយៈ​វត្ថុតាង​នេះ​សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់​តែម្តង​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​រួមជាមួយ​វត្ថុតាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu