Ad Code

ថ្នាំញៀន​ជិត​២០​កញ្ចប់ និង​មុខសញ្ញា​ចែកចាយ​យ៉ាងសកម្ម ត្រូវ​ចាប់ខ្លួន​



​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការកាន់កាប់ រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន រួម​ជាមួយនឹង​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ផងដែរ ត្រូវបាន​កម្លាំង​សមត្ថកិច្ច តាម​ប្រមាញ់ និង​ឈាន​ដល់​ការឃាត់ខ្លួន​ក្នុងករណី​ជាក់ស្តែង។​

​កិច្ចប្រតិបត្តិការ​នេះ គឺ​សមត្ថកិច្ច​ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំព្រឹក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ធ្វើ​ឡើង​នៅវេលា​ម៉ោង៩និង៣០នាទី​យប់ ​ថ្ងៃទី​២២ ​ខែ​មករា ឆ្នាំ​២០១៩ ទៅកាន់​ចំណុច​លើ​ភ្នំ​៥៣ ស្ថិត​ក្នុងភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ វង្ស ចាន់​ធី (​ហៅ​ឃុ​យ​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មក​ស្នាក់នៅ​ភូមិ/ឃុំ ខាងលើ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះ កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង គឺ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៩​កញ្ចប់ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន៨គ្រាប់ សម្ភារៈ​ប្រើប្រាស់ និង​វេច​ខ្ចប់​មួយចំនួន​បន្ថែម​ទៀត។

បច្ចុប្បន្ន​ សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ហើយ ក្នុងការ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu