Ad Code

ទីក្រុង​ហុងកុង ​នឹង​បង្ហាញ​សេចក្តីព្រាងច្បាប់ ​ដែល​ធ្វើ​ឲ្យ​ការមិន​គោរព​ភ្លេងជាតិ​របស់​ប្រទេស​ចិន​ក្លាយជា​បទឧក្រិដ្ឋ



នៅ​ថ្ងៃ​ពុធ ទីក្រុង​ហុងកុង​នឹង​បង្ហាញ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដល់​សមាជិកសភា​ដែល​សេចក្តីព្រាងច្បាប់​នេះ​នឹង​បញ្ជាក់​ពី​ការដាក់ទោស​ជាប់ពន្ធនាគារ​រហូតដល់​៣​ឆ្នាំ​ចំពោះ​ជន​ណា​ដែល​មិន​គោរព​ភ្លេងជាតិ​របស់​ប្រទេស​ចិន​ ខណៈ​ក្រុម​អ្នក​រិះគន់​និយាយថា សេចក្តីព្រាងច្បាប់​នេះ​នឹង​បង្កើន​ការភ័យខ្លាច​ថ្មី​ចំពោះ​សេរីភាព​បញ្ចេញមតិ​នៅក្នុង​ទីក្រុង​នេះ​។​

អាជ្ញាធរ​ចិន​បាន​ព្យាយាម​ដើម្បី​បង្កើត​ភាព​ស្នេហា​ជាតិ​ឲ្យ​កាន់តែ​ធំធេង​នៅក្នុង​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ចំពេល​ដែលមាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​សកម្មជន​ប្រជាធិបតេយ្យ​និង​កងកម្លាំង​ស្មោះត្រង់​នឹង​ក្រុង​ប៉េកាំង​។​

ក្រៅពី​ការដាក់​ពន្ធនាគារ​ក៏​នឹងមាន​វិធាន​ការកំណត់​ការពិន័យ​ជា​ទឹកប្រាក់​អតិបរមា​៥០,០០០​ដុល្លារ​ហុងកុង (៦,៣៧៣​ដុល្លារ​អាមេរិក​) ផងដែរ​សម្រាប់​អ្នក​ទាំងឡាយណា​ដែល​មិន​គោរព​ភ្លេងជាតិ “March of the Volunteers” ជា​សាធារណៈ​និង​ដោយ​ចេតនា​។​

វា​ក៏​ពង្រីក​ដល់​ក្មេងៗ​សិស្សសាលា​រួមទាំង​សិស្សៗ​នៃ​សាលា​អន្តរជាតិ​ផងដែរ​ដែល​ត្រូវបាន​តម្រូវ​ដោយ​ច្បាប់​ដើម្បី​រៀន​ភ្លេងជាតិ​។​

ការបង្ហាញ​សេចក្តី​មិន​ពេញចិត្ត​ចំពោះ​ចម្រៀង​ជាតិ​នៅឯ​ការប្រកួត​បាល់ទាត់​នៅក្នុង​ទឹកដី​ដែល​ចិន​គ្រប់គ្រង​មួយ​នេះ​បាន​លេច​ឡើងជា​ទម្រង់​នៃ​ការតវ៉ា​ខាង​នយោបាយ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ដោយ​ប្រជាជន​វ័យក្មេង​បានបង្ហាញ​នូវ​ការខកចិត្ត​របស់​ពួកគេ​ចំពោះ​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​។​

មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល​មួយ​នេះ​បាន​វិល​ត្រលប់​មកក្រោម​ការគ្រប់គ្រង​របស់​ចិន​វិញ​នៅក្នុង​ឆ្នាំ​១៩៩៧​ក្រោម​រូបមន្ត​ដែល​គេ​ហៅថា “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” ជាមួយនឹង​ការសន្យា​ថា ទីក្រុង​នេះ​នឹងមាន​ស្វ័យភាព​ខ្ពស់​រួមទាំង​សេរីភាព​នៃ​ការបញ្ចេញមតិ​ផងដែរ​។​

សំណើ​ទាក់ទង​នឹង​ភ្លេងជាតិ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ឆ្លងកាត់​ការអនុម័ត​យ៉ាង​ងាយស្រួល​នៅពេល​វា​ត្រូវបាន​គេ​ដាក់​ឲ្យ​បោះឆ្នោត​មុន​រដូវក្តៅ​ខណៈដែល​គណបក្សប្រឆាំង​មិនមាន​អាសនៈ​គ្រប់គ្រាន់​ដើម្បី​រារាំង​ច្បាប់​ឡើយ​៕ REUTERS


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu