Ad Code

បុរស​ចំណាស់​ម្នាក់​ ដេក​ស្លាប់​លើ​គ្រែ ធ្វើ​ឲ្យ​ផ្អើល​ឆោឡោ​ពេញ​ភូមិ​



​ឧ​ត្ត​រ​មានជ័យ ​៖ ផែន​នគរបាល​ព្រហ្មទណ្ឌ បានទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ដេកស្លាប់​នៅលើ​គ្រែ​ក្រោមផ្ទះ កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ដែល​ស្លាប់​នោះ ឈ្មោះ ខ្លម ឃួន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​ខាងលើ ជា​និវត្តន៍​ជន​។​

ក្រោយ​ទទួល​ព័ត៌មាន​ លោក​ឧត្ដមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ចាត់​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​សហការ​ជាមួយ​កម្លាំង​ក្រុង និង​បាន​ស្នើសុំ​គ្រូពេទ្យ​បង្អែក​ខេត្ត ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​សាកសព។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ស្ថានភាព​កន្លែងកើតហេតុ ស្ថិតនៅលើ​គ្រែ​ក្រោមផ្ទះ​ឈើ បែរមុខ​ទៅ​ទិស​ខាង​កើត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៨ ស្ថិតក្នុង​ភូមិក​ណ្តែ​ក​ សង្កាត់​-​ក្រុង​សំរោង។​

ស្ថានភាព​សាកសព ស្លៀកខោ​ក្រណាត់​ជើងវែង ពណ៌​ត្រេអ៊ី អត់​ពាក់អាវ​ ផ្នែក​ក្បាល និង​ដងខ្លួន ពុំ​មាន​ស្លា​ស្នាម របួស​ទេ ​មិន​មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ទេ​។ មាន​ស្នាម​​​ឈាម​នៅ​ខ្នង​, ខ្លួន​ឡើង​រឹង និង​មាន​ធុំក្លិន​តិចៗ។

តាម​ការ​បំភ្លឺ​ពី​ ឈ្មោះ អាន សារិន​ ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​ជា​កូន​ស្រី​របស់​សាកសព​) មាន​ទីលំនៅ​ផ្ទះ​កើតហេតុ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែមករា ​ឆ្នាំ​២០ ១៩ វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង (​ជា​ទម្លាប់​តែងតែ​ផឹកស្រា​រាល់ថ្ងៃ​) ហើយ​បាន​ដើរទៅ​មើល​ម៉ូតូ​បុក​គោ​នៅ​តាម​ផ្លូវ​មុខផ្ទះ ពេលនោះ ​ឈ្មោះ អាន សារិន​ ដែល​កំពុង​លក់ដូរ​អីវ៉ាន់​នៅ​តូប​មុខផ្ទះ​ ក៏បាន​ដេញ​ឪពុក​ឲ្យ​ទៅ​សម្រាក​នៅលើ​គ្រែ​ក្រោមផ្ទះ (​ជា​កន្លែង​គាត់​ដេក​រាល់ថ្ងៃ​) លុះ​នៅ​ម៉ោង​ប្រហែល ២២​និង​០០​នាទី ក្នុងពេល​ ឈ្មោះ អាន សារិន​ កំពុង​ដេក​នៅក្នុង​តូប​ជាមួយ​កូនតូច​ ស្រាប់តែ​ឪពុក​ដើរមក​ប្រលែង​ជាមួយ​ចៅស្រី ហើយក៏​ទៅ​សម្រាក​កន្លែង​គាត់​វិញ លុះ​ស្អែក​ឡើង ​ថ្ងៃ​ទី​២២ ខែ​មករា​ឆ្នាំ​២០១៩ ម៉ោង​ប្រហែល​០៧​និង​០០​នាទី ឈ្មោះ អាន សារិន បាន​ប្រើ​កូនស្រី​ ឈ្មោះ មុត រក្សា អាយុ​០៧​ឆ្នាំ ឲ្យ​ទៅ​ដាស់​តា​ ពេលនោះ​កូនស្រី​បាន​ដើរ​មកវិញ ហើយ​ប្រាប់ថា តា​អត់​ក្រោក​ទេ បន្ទាប់​ឈ្មោះ អាន សារិន ក៏​ដើរទៅ​ដឹកគោ​យកទៅ​ចង និង​បន្តធ្វើ​កិច្ចការងារ​ផ្ទះ​, លក់ដូរ ដោយ​មិនបាន​ចាប់​អារម្មណ៍​នឹង​ឪពុក​ដែល​សម្រាក​យូរ​នោះទេ​ រហូតដល់​ម៉ោង​ប្រ​ហែ​ល​១១​និង​៣០​នាទី មាន​ឈ្មោះ ​រៀន រួម ភេទ​ស្រី អាយុ​៧៤​ឆ្នាំ (​ជា​ម្តាយក្មេក​របស់​សាកសព​) មានផ្ទះ​នៅ​ខាងក្រោយ បាន​ដើរ​មកលេង ​និង​បាន​ទៅ​ដាស់​សាកសព រួច​ក៏​ស្រែក​ឆោឡោ​តែម្តងទៅ។​

តាម​ការ​សន្និដ្ឋាន​រប​ស់​ពេទ្យ និង​កម្លាំង​ជំនាញ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង។​ក្រោយ​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សាកសព​រួច កម្លាំង​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ទៅ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu