ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៧លើក ( យប់៣លើក ) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ ( ប្រុស ) រងរបួសធ្ងន់៦នាក់ ( ប្រុស ) និងរងរបួសស្រាល១នាក់ ( ប្រុស ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព៤នាក់ ( យប់០នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប ១៣គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន៦គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង រថយន្តធុនធំ ចំនួន១គ្រឿង និងយានផ្សេងៗ ចំនួន២គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៣លើក ( ស្លាប់១នាក់ ) , មិនគោរពសិទ្ធិ២លើក , ប្រជែងគ្រោះថ្នាក់ ១លើក ( ស្លាប់១នាក់ ) និងស្រវឹង១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន២លើក ផ្លូវខេត្ត ចំនួន៤លើក និងផ្លូវលំ ចំនួន១លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន១លើក រថយន្តធុនតូច ចំនួន៤លើក រថយន្តធុនធំ ចំនួន១លើក និងអ្នកថ្មើរជើង ចំនួន១លើក។ រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តព្រះសីហនុ១លើក ស្លាប់១នាក់ និងខេត្តត្បូងឃ្មុំ១លើក ស្លាប់១នាក់ របួស ១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ កើតឡើង១៦៧លើក បណ្តាលឲ្យមនុស្សស្លាប់៧៣នាក់ របួសសរុប ២៨២នាក់ ក្នុងនោះរបួសធ្ងន់១៧៦នាក់ និងរងរបួសស្រាល១០៦នាក់៕
Source: Kampuchea Thmey Daily
0 Comments