ភ្នំពេញ ៖ ថ្នាំញៀនមួយកញ្ចប់ធំ និងបុរសម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ ស្វាយប៉ាកបង្ក្រាបបាននាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាក ចុះបង្ក្រាបឃាត់ខ្លួនដោយបានដកហូតថ្នាំញៀនមួយកញ្ចប់ធំកាលពីវេលាម៉ោង១៦និង៣០នាទី នៅចំណុចក្រុម៧ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន ក្នុងប្រតិបត្តិការនោះ ឈ្មោះ វណ្ណ សារឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរ មិនពិតប្រាកដ(ជួញដូរ)។
ជាមួយការដកហូតថ្នាំញៀនក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំនោះ សមត្ថកិច្ចក៏បានដកហូតថង់ផ្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួនផងដែរ នេះបើយោងតាមអធិការនគរបាលខណ្ឌឫស្សីកែវ លោកវរៈសេនីយ៍ទោ គល់ យី ថា ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញ សាកសួរនិងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments