ស្វាយរៀង ៖ បុរសជនជាតិវៀតណាមវ័យ៧៧ឆ្នាំម្នាក់ បានខ្យល់គរស្លាប់នៅខាងមុខកាស៊ីណូឃីងក្រោន បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើការពិនិត្យភ្លាមៗផងដែរ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង១០រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នៅខាងមុខកាស៊ីណូឃីងក្រោន ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋបានរាយការណ៍មកថា មានករណីមនុស្សស្លាប់នៅខាងមុខកាស៊ីណូខាងលើ សមត្ថកិច្ចមកដល់ចំណុចកើតហេតុដើម្បីធ្វើការពិនិត្យ។
ប្រភពបានបន្តទៀតថា បុរសដែលស្លាប់ខាងលើ ឈ្មោះ តាត់ តូហា ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រាតេស ប្រទេសវៀតណាម កាន់លិខិតឆ្លងដែនខេខC 6301556។ ក្រោយពីឆ្លងតាមការពិនិត្យសាកសពពីគណៈកម្មការកោសល្យវិច័យខេត្ត រួមនឹងលោកគ្រូពេទ្យ សុខ ប៊ុនថន អនុប្រធានការិយាល័យស្រុកប្រតិបត្តិជីភូថា ពិតជាស្លាប់ដោយសារខ្យល់គរពិតមែន។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅប្រទេសវៀតណាមធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments