Ad Code

ម៉ូតូ​ឌ្រី​ម​សង់​ បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ទឹកកក ​រង​របួស​មនុស្ស​ម្នាក់ ​បាក់ជើង​ម្ខាង​



កណ្តាល ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង៨​និង១៥នាទី​ រវាង​ម៉ូតូ​ឌ្រី​ម​សង់​C125​ បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ទឹកកក នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥១_៥២ ភ្នំពេញ -អ្នក​លឿង លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ទិសដៅ​ស្របគ្នា​ បណ្តាល​ឲ្យ​ភាគី​ម្ចាស់​ម៉ូតូ​ឌ្រី​ម​សង់​រង​របួស​បាក់ជើង​ម្ខាង។

នៅ​ថ្ងៃកើតហេតុ​ខាង​លើ​ មានឈ្មោះ ម៉ាប់ ម៉ៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជា​អ្នក​ស៊ីឈ្នួល​បើក​រ៉ឺម៉ក​ដឹក​ទឹកកក​ឲ្យ​គេ លុះ​មកដល់​ចំណុច​កើត​ហេតុ​ខាង​លើ ក៏បាន​បត់​ឆ្លង​ថ្នល់​ពី​ខាងស្តាំ ទៅ​ខាង​ឆ្វេង ស្របពេលនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ឌ្រី​ម​សង់ c- ១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ស្វាយរៀង 1M-4456 បើកបរ ដោយ​ឈ្មោះ ម៉ែន សា​មិ​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ធ្លក​ខាង​ជើង ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បាន​បុក​ចំ​កង់​រ៉ឺម៉ក​ចំហៀង​ខាងឆ្វេង ​រងរបួស​បាក់​ខ្មង​ជើង​ខាងឆ្វេង។

បច្ចុប្បន្ន ជនរងគ្រោះ​ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ រីឯ​អ្នក​បើកបរ រ៉ឺម៉ក​ម៉ូតូ រត់គេច​ខ្លួន​បាត់។ ចំណែក​វត្ថុតាង​ កម្លាំង​ប៉ុស្តិ៍​ បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គ​គីរ​ធំ រង់ចាំ​ជំនាញ​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu