Ad Code

ថ្ងៃ​ទី​១៨​មករា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​៣២​ករណី ​ឃាត់​ជនសង្ស័យ​៦៦​នាក់



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​៣២​ករណី ឃាត់​៦៦​នាក់ (​ស្រី​៣​នាក់​) វត្ថុតាង​ចាប់យក សរុប មេ​តំ​ហ្វេ​តា​មីន (ice) ៣៦,៦៣​ក្រាម និង ៣៥​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ១៦​ករណី ឃាត់២៩​នាក់ (​ស្រី ២​នាក់​) និង​ប្រើប្រាស់​១៦​ករណី ឃាត់៣៧​នាក់ (​ស្រី១​នាក់​)។ អនុវត្ដ​ដីកា ​៖ ដីកា ១​ករណី ចាប់​ជនសង្ស័យ ១​នាក់។ អាវុធហត្ថ​ ៖ បង្ក្រាប​ជួញដូរ២​ករណី ឃាត់៥​នាក់ (​ស្រី០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន៣៧​នាក់ ជួញដូរ​០​នាក់​/២៩​នាក់ និង​ប្រើប្រាស់​៣៧​នាក់​/៣៧​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ១១​អង្គភាព រួមមាន Police : ៩​អង្គភាព ១ / មន្ទីរ ​៖ ជួញដូរ​៣​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់​៩​ករណី ឃាត់​១៩​នាក់ ចាប់យក​ice ១៦,១១​ក្រាម​។ ២ / បាត់ដំបង ​៖ ជួញដូរ ១​ករណី ឃាត់៣​នាក់ ប្រើប្រាស់៥​ករណី ឃាត់១៤​នាក់ ចាប់យក​ice ០,៤៦​ក្រាម​។ ៣ / កំពង់ចាម ​៖ ជួញដូរ ១​ករណី ឃាត់១​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​ice ៧​កញ្ចប់​តូច​។ ៤ / កំពង់​ឆ្នាំង ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ០,៥១​ក្រាម​។ ៥ / កំពត​ ៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ២​កញ្ចប់​តូច​។ ៦ /កណ្ដាល ​៖ ជួញដូរ២​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ១៧​កញ្ចប់​តូច​។ ៧/តាកែវ ​៖ ជួញដូរ១​ករណី ឃាត់១​នាក់ ចាប់​យក​ice ៦​កញ្ចប់​តូច​។ ៨ / ត្បូងឃ្មុំ​ ៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​ice ៩,៣៤​ក្រាម​។ ៩ / រាជធានី​ភ្នំពេញ​ ៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ៣​កញ្ចប់​តូច​។ PM : ២​អង្គភាព ១ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ១,៨៦​ក្រាម​។ ២ / ស្វាយរៀង​ ៖ ជួញដូរ ១​ករណី ឃាត់៣​នាក់ ចាប់យក​ice ៨,៣៥​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល១២​ខែ (​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​)។ អនុវត្ត​ដីកា​ ៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩​សរុប 359​ករណី ឃាត់​មនុស្ស 833​នាក់ ស្រី 65​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​)​ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ 205​ករណី ឃាត់ 463​នាក់​(​ស្រី 45​នាក់​) និង​ប្រើប្រាស់ 154​ករណី ឃាត់ 370​នាក់ (​ស្រី 20​នាក់​)។ អនុវត្ដ​ន៍​ដីកា ​៖ 11​ដីកា ឃាត់ 11​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 2Kg 150,64g និង 793​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង 3295​ដើម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu