Ad Code

សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​រួមគ្នា ​ស្តីពី​ការ​កសាង​សមត្ថភាព ​លើ​ការ​តាម​ដាន ​និង​អង្កេត​សត្វព្រៃ​ទៅដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​សមាជិក​សហគមន៍​



​ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ទីស្នាក់ការ ភ្នំ​រូង​ដែក នៃ​មន្ទីរ​បរិស្ថាន ខេត្ត​ឧត្ដរមានជ័យ​ បាន​សហការ​ជាមួយ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​រួមគ្នា ​ស្ដីអំពី​ការ​កសាង​សមត្ថភាព​លើ​ការ​តាមដាន​និង​អង្កេត​សត្វព្រៃ​ទៅដល់​មន្ត្រី​ឧទ្យានុរក្ស ​និង​សមាជិក​សហគមន៍ ដែល​មាន​វគ្គ​បណ្ដុះបណ្ដាល​ចាប់ពី​ថ្ងៃទី​២៥​មករា ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ លោក វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម ​ប៉ែន កុស​ល្យ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ មន្ត្រី​ឧទ្យានុរក្ស​ និង​សមាជិក​សហគមន៍​សរុប​៣៥​នាក់​។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ មាន​គោលបំណង​សំខាន់ៗ ណែនាំ​អំពី​ការអង្កេត​សត្វព្រៃ ការ​ដាក់​កាមេរ៉ា​ដោយ​ស្វ័យប្រវត្តិ និង​ការតាមដាន​សត្វ​នៅក្នុង​ព្រៃ​។ ក្នុងនោះ​ផងដែរ ក្រុមការងារ​បាន​នាំ​ម្ចាស់​ជំនួយ​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​ចំណុច​ភ្នំ​រូង​ដែក ដើម្បី​ពិនិត្យមើល​ស្ថានភាព​ទីតាំង​សត្វ​ នៅ​ទីនោះ​។ កម្មវិធី​នេះ ​ឧបត្ថម្ភ​ដោយ​អង្គការ​ពន្លក​ខ្មែរ និង​ចូលរួម​គាំទ្រ​ដោយ​អង្គការ ARC ៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu