Ad Code

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ធ្វើ​សម្បទាន​សារធាតុ​ញៀន​ដើម្បី​ទាក់ទាញ​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​



កាលពី​ថ្ងៃ​ពុធ​នាយករដ្ឋមន្ត្រី​អភិរក្សនិយម​អូស្ត្រាលី​បាន​ចាត់វិធានការ​មិនធម្មតា​មួយ​ដើម្បី​បន្ធូរបន្ថយ​ច្បាប់​គ្រឿងញៀន​ដោយ​គាំទ្រ​ការនាំ​ចូល​មើម kava ឲ្យ​កាន់តែ​ច្រើនឡើង​នៅក្នុង​កាយវិការ​ជា​និមិត្តសញ្ញា​មួយ​ដើម្បី​ចែចង់​ប្រទេសជិតខាង​កោះ​ប៉ាស៊ីហ្វិក​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កោះ​វ៉ា​នូ​អា​ទូ​នៅ​ថ្ងៃ​ដំបូង​នៃ​ការទាក់ទាញ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​តំបន់​, លោក Morrison បាន​គាំទ្រ​កម្មវិធី​សាកល្បង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កោះ​ប៉ាស៊ីហ្វិក​មួយ​នេះ​នាំយក​មើម​នេះ​ចូលទៅ​ក្នុងប្រទេស​អូស្ត្រាលី​។​

Kava គឺជា​ប្រភេទ​សារធាតុ​ញៀន​បំបាត់​ការឈឺចាប់​ដែលជា​ធម្មតា​ត្រូវបាន​គេ​ផលិត​ទៅជា​ភេសជ្ជៈ​ពណ៌​ត្នោត​និង​ត្រូវបាន​គេ​ប្រើ​ជា​ប្រពៃណី​នៅក្នុង​ពិធី​ផ្លូវ​ងងឹត​។​
​លោក Morrison និយាយថា លោក​បាន​យល់ព្រម​ចំពោះ​កម្មវិធី​សាកល្បង​ថ្មី​ជាមួយ​នាយករដ្ឋមន្ត្រី​កោះ​វ៉ា​នូ​អា​ទូ​លោក Charlot Salwai ដើម្បី​ជួយ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វប្បធម៌​។​

លោក Morrison បាន​បញ្ជាក់ថា “​នោះ​គឺ​សម្រាប់តែ​ការប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​”​។ ហើយ​លោក​បាន​សន្យាថា នឹងត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​។​

បច្ចុប្បន្ននេះ Kava ត្រូវបាន​គេ​ចុះបញ្ជី​ជា​សារធាតុ​ដែល​ត្រូវបាន​គ្រប់គ្រង​នៅក្នុង​ប្រទេស​អូស្ត្រាលី​ប៉ុន្តែ​វា​ត្រូវបាន​គេ​ទទួលយក​កាន់តែច្រើន​ដោយសារ​ការប្រើប្រាស់​រប​ស់​សហគមន៍​កោះ​ប៉ាស៊ីហ្វិក​និង​ព្រះអង្គម្ចាស់ Harry ដែល​បាន​សោយ​ភេសជ្ជៈ​ស្រវឹង​នៅឯ​ពិធី​ស្វាគមន៍​ប្រពៃណី​មួយ​ក្នុងប្រទេស​ហ្វី​ជី​កាលពី​ឆ្នាំមុន​។​

អ្នក​កោះ​ប៉ាស៊ីហ្វិក​ដែល​មក​ទស្សនា​ប្រទេស​អូស្ត្រាលី​អាច​នាំ​សារធាតុ​នេះ​២​គីឡូក្រាម​ចូលទៅក្នុង​ប្រទេស​រួចទៅហើយ​ស្របពេល​ដែល​លោក Morrison បានទទួល​ស្គាល់​នៅ​ទីក្រុង​ស៊ីដនី​ថា នេះ​មាន​ចំនួន​តិចតួច​ណាស់​ហើយ​មិន​គ្រប់គ្រាន់​សម្រាប់​ការប្រមូលផ្តុំ​គ្រួសារ​មួយ​ឡើយ​។​

ជំហាន​នេះ​ត្រូវបាន​គេ​សរសើរ​ថា​ជា​ជ័យជម្នះ​មួយ​សម្រាប់​ផ្នែក​ការទូត​វប្បធម៌​និង​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កែលម្អ​ទំនាក់ទំនង​ដែលមាន​ភាពរអាក់រអួល​។​

លោក Morrison គឺជា​មេដឹកនាំ​អូស្ត្រាលី​ដំបូង​គេ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​កោះ​វ៉ា​នូ​អា​ទូ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu