ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១០លើក ( យប់៦លើក ) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់៩នាក់ ( ស្រី២នាក់ ) និងរងរបួសស្រាល៦នាក់ ( ប្រុស ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព១២នាក់ ( យប់៧នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន១១គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង រថយន្តធុនធំ ចំនួន ៣គ្រឿង និងយានផ្សេងៗ ចំនួន១គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៣លើក , មិនគោរពសិទ្ធិ២លើក ( ស្លាប់១នាក់ ) , មិនប្រកាន់ស្តាំ៣លើក ( ស្លាប់២នាក់ ) , ប្រជែងគ្រោះថ្នាក់១លើក និងកត្តាយាន១លើក ( ស្លាប់១នាក់)។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៥លើក ផ្លូវខេត្ត ចំនួន៣លើក និងផ្លូវលំ ចំនួន២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូចំនួន៥លើក រថយន្តធុនតូច ចំនួន២លើក រថយន្តធុនធំ ចំនួន២លើក និងអ្នកថ្មើរជើង ចំនួន១លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តសៀមរាប១លើក ស្លាប់២នាក់ ខេត្តរតនគីរី១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តកំពង់ធំ១លើក ស្លាប់១នាក់ របួស១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កើតឡើង១៦០លើក បណ្តាលឲ្យមនុស្សស្លាប់៧១នាក់ របួសសរុប២៧៥នាក់ ក្នុងនោះរបួសធ្ងន់១៧០នាក់ និងរងរបួសស្រាល១០៥នាក់៕
Source: Kampuchea Thmey Daily
0 Comments